កាលរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ ខ្ញុំបាទជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយតំណាងបងប្អូនប្រជាពលរដ្ឋ និងបងប្អូនប្រជាការពារ ៥ភូមិ ក្នុងឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ចំនួន ១២៥នាក់ ក្នុងនោះមានប្រជាការពារចំនួន៦០នាក់ ដោយមានការចូលរួម ពីលោក អភិបាលរង លោកអធិការ អធិការរង លោកមេបញ្ជាការកងរាជអាវុធហត្ថ និងសឹករងស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ និងលោកនាយប៉ុស្តិ៍ ផងដែរ។ ក្នុងឱកាសនេះ ខ្ញុំបាទ បានចូលរួមរំលឹក និង នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំង៩ចំណុច ជូន ដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនប្រជាការពារ ដែលបានចូលរួម និងសូមថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាការពារស្ម័គ្រចិត្ត ភូមិទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការ អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាព នៅក្នុងមូលដ្ឋានយើង កន្លងមកផងដែរ ។
នាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្ពុជាយើង រងនូវផល់ប៉ះពាល់ ពីបញ្ហារផ្សែងពុលកំរិតស្រាល តែក៏ទាមទាអោយបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ចំពោះបញ្ហារសុខភាព និងបញ្ហារខ្យល់ដកដង្ហើម ។ ដើម្បីជាចំណែកចូលរួមដោះស្រាយបញ្ហារនេះក្នុងអភិបាលស្រុកខ្ញុំបាទ បានស្នើរ អោយបងប្អូនប្រជាពលរដ្ឋ និងបងប្អូនប្រជាការពារ ចូលរួម ទប់ស្កាត់ ការដុតសំរាម ជ័រផ្លាស្ទិក ជាពិសេសចូលរួមទប់ស្កាត់ដុតទន្ទានព្រៃឈើ ក្នុងមូលដ្ឋានករណីកើតមាន សូមរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចអោយបានលឿនបំផុត ដើម្បីរួមគ្នាទប់ស្កាត់ ។
ក្នុងកម្មវិធីជួបសំណេះសំណាល នេះ ក៏មានរៀបចំពិធីពិសារបាយសាមគ្គី រួមគ្នាផងដែរ៕
យោងតាមអត្ថបទក្នុងផេករបស់លោកស៊ូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង