គេហទំព័រ ខ្មែរថប់ញូស

Language

ហាមមិនស្តាប់ ! លោកអភិបាលខេត្តព្រះសីហនុគឺលោក គួច ចំរើន ប្រើកណ្តាប់ដៃដែកវាយកម្ទេចផ្ទះវីឡា១ខ្នង ដែលសង់លើដីអូររាប......

ថ្ងៃ 03/17/2020 | ម៉ោង 12:15:00

ខេត្តព្រះសីហនុ៖ វិឡាដ៏ស្កឹមស្កៃរបស់ប្រជាពលរដ្ឋមួយកន្លែង ដែលសាងសង់ប៉ះពាល់ដីអូរនៅម្តុំក្រោយសាលារៀនអូរ២ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវអាជ្ញាធរបានចាត់វិធានការក្តៅ ដោយប្រើគ្រឿងចក្រកាយកម្ទេចចោល នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

មន្ត្រីបញ្ជាក់ថា ការឈូសកម្ទេចនេះ ខ្នងផ្ទះសង់ពីបេតុងកម្ពស់២ជាន់ មានទំហំ៨ម៉ែត្រគុណ១២ម៉ែត្រ ក្រោយដល់ឱសានវាទ ដែលអាជ្ញាធរបានជូនដំណឹងជាមុនអោយម្ចាស់រុះរើដោយខ្លួនឯង ហើយយុទ្ធនាការស្តារអូរ ប្រឡាយបើកផ្លូវទឹកក្នុងក្រុងព្រះសីហនុ ហើយជាបន្តបន្ទាប់ មានសំណង់ឬផ្ទះតូច ធំជាច្រើនខ្នងមកហើយដែលសង់ប៉ះលើដីអូរ ប្រឡាយត្រូវបានអាជ្ញាធររុះរើ ឬម្ចាស់ផ្ទះរុះរើខ្លួនឯង៕

Watch Video

Flight Accident

Cambodia Attractions

Angkor Wat, Kingdom of Wonder