ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ នៅភូមិគ្រឹះក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ក្នុងនោះមានវត្តមានចូលរួមចំនួន២២នាក់គឺ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អស់លោកជាប្រធានគណបក្សស្រុក-ក្រុងទាំង៩ ប្រធានការិយាល័យអប់រំស្រុកបារាយណ៍-លោកនាយកវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា និងលោកមេឃុំក្រវ៉ា, ឃុំបាក់ស្នា, ឃុំគគីធំ និងឃុំចើងដើង ។
បណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ និងបានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម ៖
១. គណបក្សខេត្តត្រូវត្រៀមរៀបចំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២០ ឱ្យបានរួចរាល់មុនសន្និបាតគណបក្សទូទាំងប្រទេស ។ ត្រូវបន្តផ្សព្វផ្សាយ និងពន្យល់ដល់ប្រជាពលរដ្ឋឱ្យបានយល់ច្បាស់អំពីតំលៃនៃសន្តិភាព និងអរគុណដល់ស្ថាបនិកសន្តិភាព ។
២. គណបក្សខេត្តត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយតាមការណែនាំរបស់ គ៨៥ សំរាប់រៀបចំពិធីបុណ្យជាតិ ៧មករា ឆ្នាំ២០២០ ។
៣. គណក្សខេត្ត និងស្រុកបារាយណ៍ ត្រូវត្រៀមរៀបចំពិធីសម្ពោធអគារសិក្សា២ខ្នង មាន១២បន្ទប់ ដែលខ្ញុំបានចូលរួមកសាង ស្ថិតក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រវា៉ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយត្រូវបានសម្តេច ប្រគល់ភារៈកិច្ចឱ្យខ្ញុំជាតំណាង សម្ពោធដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នេះតទៅ ៕