ខេត្តកណ្តាល:
ថ្ងៃទី១២.០៩.២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង ដឹកនាំដោយលោកវរសេនីយ៍ត្រី ថន រដ្ឋា មេបញ្ជាការស្រុក ចូលរួមជាមួយគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក អ៊ូច សៅរឿន អភិបាលស្រុក ចុះដាំកូនឈើ (ចំរុះ) ចំនួន៣០០ ដើម ស្ថិតក្នុងភូមិបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សមាសភាពចូលរួមលោក អភិបាលរងស្រុក
លោក លោកស្រី មន្ត្រីជុំវិញ សាលាស្រុក កងកម្លាំងទាំង៣ស្ថាប័ន លោក មេឃុំ រកា មេភូមិទាំង៧ក្នុងឃុំ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស។