គេហទំព័រ ខ្មែរថប់ញូស

Language

ឧបទ្ទវហេតុបាក់រណ្តៅដីបូមរករ៉ែមាសបណ្តាលឲ្យមនុស្សស្លាប់ចំនួន៤នាក់ គួរឲ្យរន្ធត់...! ចេញផ្សាយដោយអង្គភាពគេហទំព័រខ្មែរថបញូ tv online ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ - រូបភាពនិងអត្ថបទ: លោកឆៃ ឆេងគន - កែសំរួលដោយ: លោកម៉ែន សុវណ្ណ

ថ្ងៃ 05/05/2023 | ម៉ោង 11:15:00

ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់មនុស្សចំនួន ៤នាក់ បានស្លាប់ នៅក្នុងហេតុការណ៍បាក់រណ្ដៅដីបូមរករ៉ែមាសយ៉ាងអនាធិប្បតេយ្យមួយកន្លែង ស្ថិតនៅភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ឧបទ្ទវហេតុនេះ កេីតឡេីងកាលពីថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២៣ ម្សិលមិញនេះ ។ យោងតាមការផ្តល់ព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ៤នាក់ ដែលបាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ខាងលើនេះ ទី១-ឈ្មោះ បៀន ហោ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់, ទី២-ឈ្មោះ សុខ ឈាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិផ្ទោល ឃុំមានជ័យ ស្រុកសណ្ដាន់, ទី៣-ឈ្មោះ យឹម ចិត្ត ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិ វាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ និង ទី៤-ឈ្មោះ ពេល វុទ្ធី ហៅ(តាវ៉ែនតា) ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំតាឡោស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ចំណែកម្ចាស់រណ្ដៅដីបូមរ៉ែមាស ឈ្មោះ ស្វាយ ភឿន អាយុ ៣៣ឆ្នាំ ប្រពន្ធ ឈ្មោះ មឿន សុខវី អាយុ ៣១ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ៕

សាកសព្វជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។