គេហទំព័រ ខ្មែរថប់ញូស

Language

ល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញ ប៊ៀរ អាប៉ោង ជ្រោកក្រោមស្លាកក្លឹបកីឡាបាល់ទះ ហៅ(8888)ដែលមានម្ចាស់គ្រប់គ្រងដោយឈ្មោះដែលគេទម្លាប់ហៅក្រៅ(តាសរៗ)ឬតាទន្លេ បានបេីកដំណេីរការឲ្យក្រុមអ្នកញៀនល្បែងចូលលេងភ្នាល់សុីសងយ៉ាងគគ្រឹកគគ្រេងទៀត

ថ្ងៃ 05/13/2023 | ម៉ោង 02:45:00

សៀមរាប៖ មន្ត្រី​ខ្លះផ្គើននិងអនុសាសន៍របស់សម្ដេច បើកដៃឲ្យមានល្បែងស៊ីសងក្នុងមូលដ្ឋាន​ដដែល​ ដូចជានៅក្នុងតារាងបាល់ទះ(ការ៉េប្រើបី 8888)របស់តា សឬហៅថាតាទន្លេ ក្រោយស្តាតចាស់។ ក្រោយពីទទួលបានសេចក្តីរាយការពីបណ្តាញសារព័ត៌មានខ្មែរថបញូ បានឲ្យដឹងនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ មកថា:មានសកម្មភាពបេីកល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញ និងប៊ៀរ អាប៉ោង យ៉ាងគគ្រឹកគគ្រេងនៅតារាងបាល់ទះ(ការ៉េប្រាំបី)(8888)ក្រោយស្តាតចាស់ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ(តា ស)ឬហៅតាទន្លេ បេីកឲ្យក្រុមអ្នកញៀនល្បែងសុីសងចូលលេងចាក់ភ្នាល់ចាញ់ឈ្នះរាប់ពាន់ រាប់មុឺនដុល្លាដែលបង្ករហានីភ័យដល់សន្តិសុខ សង្គម ពិសេសក្នុងមូលដ្ឋាន។

- មហាជនបានលើកឡើងចំៗថា ករណីដែលឈ្មោះតា ស បេីកលែងល្បែងសុីសងខាងលេីនេះបានក៍ដោយសារមានសញ្ញភ្លេីងខៀវពីសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានរបស់ខ្លួនដែរ ទេីបអាចហ៊ានបេីកលែងបាន ពិសេសលោកដាចំរេីន អធិការនគរបាលក្រុងសៀមរាបនិងលោកស៊ូ វណ្ណដេតមេប៉ុស្តីសង្កាត់ស្វាយដង្គុំ កំពុងរក្សាភាពស្ងៀមស្ងាត់ ហែស ហ៎ែ ដំរីងាប់មិនអាចយកចង្អេរទៅបាំងជិតបានឡេីយ អស់លោកអ្នកមានសិទ្ធអំអាចអេីយ គួររួមគ្នាស្តាប់ប្រសាសន៍ដ៍ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្រ្តី ដែលលោកខិតខំអំពាវនាវដល់គ្រប់បណ្តាមូលដ្ឋានទូទាំងប្រទេសសហការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យខាងតែបានដេីម្បីសុខសុវត្តិភាពជូនប្រជាពលរដ្ឋយេីង៘

ក្រៅ​ពី​សេចក្តី​រាយការណ៍ តាម​បណ្តាញព័ត៌មាន ក៏​មាន​របាយការណ៍​ស៊ើបអង្កេតនានាផ្ទាល់ពីអ្នកបង្កប់ខ្លួនចូលលែងល្បែងក៏​ដូចជា​សក្ខីកម្ម​របស់​បណ្តាញព័ត៌មានមូលដ្ឋាន ដែល​បង្ហាញ​ថាមេបេីកបនល្បែងសុីសងគ្នានជំរេីសមុខរបរអ្វីក្រៅពីមុខរបរនេះទេ ពីព្រោះយកលុយតុងវាស្រួលណាស់ ចង់ឯងចាញ់ឬឈ្នះមិនដឹង ម្ចាស់អ្នកបេីកល្បែងដឹងតែពី(តុងៗតែប៉ុណ្ណោះ) និយាយដល់ចំណុចនេះ ជាក់ស្តែងគឺវាផ្ទុយទៅនិងគោលការណ៍លក្ខណ:សម្បត្តិទាំង៧ ចំណុចរបស់ភូមិ ឃុំ មានសុវត្តិភាពបាត់ទៅហេីយ ហេីយក៍បាននិងកំពុងផ្គេីនទៅនិងគោលការណ៍របស់រដ្ឋាភិបាលយ៉ាងគឃ្លេីនផងដែរ។ គួរបញ្ជាក់ផងដែរ រឿងដែលថាឈ្មោះ(ស)បេីកឲ្យមានល្បែងសុីសងគឃ្លេីននេះ គឺបេីទោះបីបណ្តាញព័ត៌មានចុះផ្សាយយ៉ាងណាក៍ដោយគឺមិនខ្ចីឈប់នៅតែប្រព្រឹត្តដ៍ដែលជាដ៍ដែល ព្រោះគេបានត្រូវរូវគ្នាជាមួយអាជ្ញាធរមូលដ្ឋានរួចហេីយ។

សំនួរសួរថា:មានល្បែងសុីសងក្នុងមូលដ្ឋាន ភូមិសាលាកន្សែងសង្កាត់ស្វាយដង្គុំ លោកមេភូមិ លោកចៅសង្កាត់ លោកមេប៉ុស្តីអាចឆ្លេីយថា មិនដឹង បានដែរឬទេ? ត្រង់ចំណុចនេះទុកឲ្យមហាជនលោកពិចារណាតាមការគួរផងចុះទាន.....
ទោះយ៉ាងណាមហាជនសូមសំណូមពរយ៉ាងទទូចដល់លោកតេងចាន់ណាតស្នងការដ្ឋាននគបាលខេត្តសៀមរាប មេត្តាមានចំណាត់ការរឿងករណីល្បែងសុីសងខាងលេីនេះផងទាន៕

- រាល់ការចេញផ្សាយរបស់អង្គភាពសារព័ត៌មានយេីងគ្រាន់តែជាការរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះមិនមានបំណងណាមួយធ្វេីឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាននោះឡេីយ អង្គភាពយេីងរង់ចាំការបកស្រាយបំភ្លឺពីសាមុីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វេីការជុំវិញករណីរឿងនេះឲ្យមានភាពសុក្រិត្យ យុត្តិធម៍តែប៉ុណ្ណោះ ។
ចេញផ្សាយថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដោយគេហទំព័រខ្មែរថបញូ tv online សូមទំនាក់ទំនងតាមរយ:ទូរស័ព្វលេខ ០៣១២៥២៥៨៨០.០៩៥៣៣០៩៧៧ សូមអរគុណ