គេហទំព័រ ខ្មែរថប់ញូស

Language

កុំរោងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយខ្សែរ លោក សំ លាងទ្រី ប្រធានមន្ទីសាធារណ:ការដឹកជញ្ជូនខេត្តដឹកនាំកម្លាំងក្រុមការងារ ចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៩៥ ដែលរងនូវការខូចខាតដោយសាររថយន្តផ្ទុកលើសទម្ងន់...!

ថ្ងៃ 05/13/2023 | ម៉ោង 11:45:00

ខេត្តព្រះវិហារ៖ ផ្លូវជាតិលេខ៩៥ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦២ ត្រង់ចំណុចភ្នំដែក រង្វង់មូលករដបដល់ស្រុកជយ័សែន ត្រូវបានលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្ត ដឹកនាំក្រុមការងារចុះត្រួតពិនិត្យដោយមានលោក ហោ ប៊ុន ហ៊ួអភិ
បាលស្រុករវៀង នឹងតំណាងក្រុមហ៊ុន ក្លូប៊លហ្រ្គីន ចូលរួមផងដែរ ។ ការចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៩៥ នេះ បន្ទាប់ពីផ្លូវមួយខ្សែនេះរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក បណ្តាលអោយផ្លូវមួយខ្សែរនេះក្លាយជា ជង្ហុកសំបុកមាន់ ប្រេះ ស្រាំ នឹងដោយសារថយន្តផ្ទុកលើសទម្ងន់កំណត់ផងដែរ ។

លោក សំ លាងទ្រី បានអោយដឹងថាការចុះត្រួតពិនិត្យកំណាត់ផ្លូវជាតិលេខ៩៥ ដើម្បីវាយតម្លៃនៃការខូចខាត ត្រូវធ្វើការជួសជុលនាពេលខាងមុខនេះ លោក សំ លាងទ្រី បានបន្តអោយដឹងទៀតថាកំណាត់ផ្លូវជាតិលេខ៩៥បានរងនូវការខូចខាតដោយអន្លើៗ មិនជាខូចខាតធ្ងន់ធ្ងរណាស់ណានោះទេ តែបើយើងមិនជួសជុលវាបណ្តេីៗទេ ទុកថ្ងៃក្រោយនិងអាចខូចខាតធ្ងន់ធ្ងរតែបេីយើងធ្វើការជួសជុលពេលនេះចំណា
យថវិការតិច ក្នុងនោះក្រុមហ៊ុន ក្លូប៊លហ្រ្គីន ចេញលុយជួសជុលផងដែរ ជាមួយគ្នានោះផងដែរ លោក សំ លាងទ្រី បានធ្វើការអំពាវនាវដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាកុំផ្ទុកលើសកម្រិតទម្ងន់កំណត់ 

លោក សំ លាទ្រី ប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តព្រះវិហារ ជិត១០ឆ្នាំកន្លងមកនេះ លោកតែងតែយកចិត្តទុកដាក់ថែទាំ ជួសជុល ផ្លូវជាតិ ផ្លូវលំ តាមបន្ទាត់ព្រុំដែនកម្ពុជា ថៃ មិនអោយមានការខូចខាតឡេីយ ពីព្រោះកត្តាសំខាន់មានផ្លូវមានសង្ឃឹម ផ្លូវ ស្ពាន ជាអធិភាពចំបងក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិមានផ្លូវល្អ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ អោយមកទស្សនាខេត្តព្រះវិហារកាន់តែច្រើន ជាមួយគ្នានោះផងដែរ លោក សំ លាងទ្រី បានអំពាវនាវ បងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាកុំផ្ទុកអោយលើសកម្រិតទម្ងន់ដែលបានកំណត់ហេីយចូលរួមជួយថែរក្សាទាំងអស់គ្នា៕