សៀមរាប៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក៍ដូចជាបណ្តាញសារព័ត៌មានបានចុះដល់ទីតាំងកេីតហេតុបានឲ្យដឹងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះថា មានគ្រឿងចក្រ(អុិចស្ការ)បាននិងកំពុងឈូសឆាយវាយកំទេចព្រៃយកដីនៅចំណុចសារាយ ស្ថិតក្នុងភូមិមិនទាន់មានឈ្មោះ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប អង្គភាពសារព័ត៌មានខ្មែរថបញូស៍ រួមនិងអង្គភាព មាតុភូមិកម្ពុជា ពន្លឺខ្មែរអមត: បានចុះដល់ទីតាំងកេីតហេតុ ដូចចំណុចខាងលេី លុះចូលដល់ភ្លាមគ្រឿងចក្រនោះក៍បានបេីករត់គេចចេញពីកន្លែងកេីតហេតុយកទៅលាក់ទុកនៅក្រោមដេីមស្វាយច័ន្ទីចម្ងាយប្រហែង១០០ម៉ែត្រ ក្នុងខណ:ពេលនោះ ភ្លាមៗអ្នកសារព័ត៌មានយេីងបានទូរស័ព្វរាយការណ៍ទៅលោកហុងដា នាយរងផ្នែករដ្ឋបាលព្រៃឈេីជីក្រែង ស្នេីសុំធ្វេីអន្តរាគមន៍ទប់ស្កាត់ លោកហុងដា ឆ្លេីយថា ខ្ញុំជាប់រវល់ប្រជុំ អ្នកសារព័ត៌មានយេីងបានទូរស័ព្វម្តងហេីយម្តងទៀតចុងក្រោយឈប់លេីកទូរស័ព្វតែម្តង ក្រុមសារព័ត៌មានយេីងក៍បានខលទៅលោកម៉ុង ប៊ុនលីម នាយខ័ណ្ណរដ្ឋបាលព្រៃឈេីសៀមរាប លោកបានលេីកឡេីង ថា បេីគ្រឿងចក្រដកគេចចេញពីកន្លែងវាយព្រៃផុត (មិនចាត់ទុកថាជាបទល្មេីសជាក់ស្តែងទេ ) នេះជាប្រសាសន៍លោកម៉ុងប៊ុននាយខណ្ឌរដ្ឋបាលព្រៃឈេីសៀមរាប(អត្ថាធិប្បាយ) មានហេតុផលគ្រប់យ៉ាងដែលជំនាញរដ្ឋបាលព្រៃឈេីបានលេីកឡេីងប្រាប់អ្នកសារព័ត៌មានយេីង កត្តាទាំងនេះហេីយដែលយេីងអាចនិយាយបានថា ជំនាញមិនចង់ចូលរួមសហការ ព្រោះលោកខ្លាចបាត់ផលប្រយោជន៍ផ្ទាល់ខ្លួន៘
លោកនាយខណ្ឌរដ្ឋបាលព្រៃឈេីបានលេីកឡេីងបន្តទៀតថា គ្រឿងចក្រវាយព្រៃក្នុងតំបន់ហាមឃាត់ពិតមែន តែបេីគេដករត់ចេញពីកន្លែងធ្វេីសកម្មភាព មិនចាត់ទុកថាជាបទល្មេីសជាក់ស្តែងនោះទេ ទាល់តែចុះវាស់វែងកំណត់ទីតាំងរាយការណ៍សុំគោលការណ៍ឬបទបញ្ជាពីព្រះរាជអាជ្ញារយ:ពេលកន្លះខែទៅមួយខែ បេីរឿងត្រូវចំណាត់ការ អុញនោះ! សំនួរសួរថា: បេីមានគ្រឿងចក្រចូលឈូសឆាយវាយកំទេចព្រៃឈេីក្នុងតំបន់ហាមឃាត់ ពេលឃេីញក្រុមការងារសារព័ត៌មានឬសមត្ថកិច្ចជំនាញចូលដល់កន្លែងបទល្មេីសធ្វេីសកម្មភាពហេីយដកគ្រឿងចក្រចេញផុតពីកន្លែងកេីតហេតុនោះ(មិនចាត់ទុកថាជាបទល្មេីសជាក់ស្តែង) ហេីយជនល្មេីសរួចខ្លួនទៀតមែនទេ? ចុះព្រៃឈេីដែលជនល្មេីសបំផ្លាញអស់តេីលោកនាយខ័ណ្ឌរដ្ឋបាលព្រៃឈេីគិតយ៉ាងមុិចទៅវិញ។
-គួររំលឹកផងដែរ យន្តការក្នុងស្ថាប័ណ្ណរដ្ឋបាលព្រៃឈេីមានគ្រប់បណ្តាមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត នៅតែមានជនឈ្លៀតឱកាសបំផ្លាញធនធានធម្មជាតិបានយ៉ាងងាយស្រួលដូច្នេះទៅវិញ។
ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន គ្រប់បណ្តាសមត្ថកិច្ចជំនាញក្នុងទឹកដីស្រុកជីក្រែងមេត្តាជួយទប់ស្កាត់បង្រ្កាបឲ្យអស់ចំពោះម្ចាស់គ្រឿងចក្រណាដែលដេីរឈូសឆាយ វាយកំទេចដីព្រៃដែលការពារដោយរដ្ឋផងទាន៕