គេហទំព័រ ខ្មែរថប់ញូស

Language

កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពពាក់ព័ន្ធករណីលួចម៉ូតូ.....

ថ្ងៃ 07/27/2020 | ម៉ោង 06:15:00

នៅល្ងាចថ្ងៃទី២៣ ខែ​កក្កដា​ ឆ្នាំ​២០២០ វេលាម៉ោង១៧និង៣០
នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណី លួច​ម៉ូតូបងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ។
   ក្រោមពីមានការដឹកនាំ និងអន្តារគមន៍ សម្របសម្រួលដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចាប់ខ្លួនជនសង្ស័យនៅត្រង់ចំណុចចំការ មួយកន្លែងស្ថិតក្នុងភូមិ ជ្រី  សង្កាត់ យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ 
    ជនសង្ស័យឈ្មោះ លិន នាសស្រឡោះ (ហៅ ឡោះ) ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ឥស្លាមសញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិ ថ្មី សង្កាត់ ឡាបានសៀក ក្រុង បានលុង ខេត្ត រតនគិរី​ ។ លទ្ធផល​ធ្វើ​តេស្ត​រកសារធាតុញៀន បានបញ្ជាក់ថាជនសង្ស័យមានផ្ទុកសារធាតុញៀនក្នុងខ្លួន ។​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការក្រុងបានលុយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕