គេហទំព័រ ខ្មែរថប់ញូស

Language

ឪពុក ប្រើអំពើហិង្សាលើកូនស្រី ដូចសត្វតិរិច្ឆាន នៅខេត្ត ស្វាយរៀង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ

ថ្ងៃ 09/21/2020 | ម៉ោង 07:15:00

ស្វាយរៀង ៖  នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ «Bee Nang Sad» បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ។

ឪពុកបានប្រើហិង្សាលើកូនស្រីដូចសត្វតិរច្ឆាន នៅក្រុងបាវិត ខេត្តស្វាយរៀង ។ ហ្វេសប៊ុកឈ្មោះ «Bee Nang Sad» ថា «ខ្ញុំសូមអោយខាងច្បាប់ជួយរកយុត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះ ។ ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើន សារ។ មកពីផឹកស៊ីម្តងៗតែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ។ ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុតាង ជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ។ តើអំពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»។

ករណីនេះ កើតឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីសប្តាហ៍មុន ដែលពេលនេះ លោកនាយប៉ុស្តិ៍ច្រកម្ទេសកំពុងធ្វើការសួរនាំបន្ត ដើម្បីចាត់ការតាមនីតិវិធី៕