គេហទំព័រ ខ្មែរថប់ញូស

Language

កម្លាំងអធិការដ្ឋាននគរបាលស្រុកល្វាឯមសហការចុះបង្រ្កាបករណីរក្សាទុកនិងប្រេីប្រាស់នូវសារធាតុគ្រឿងញៀន...

ថ្ងៃ 03/18/2020 | ម៉ោង 16:30:00

ខេត្តកណ្តាល៖ ករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។
_ កើតហេតុថ្ងៃទី  ១៨  ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង ២៣ និង ៣០ នាទី។
_ នៅចំណុច លើផ្ទះខ្ទម របស់  ឈ្មោះ ចាន់ តារា ស្ថិតនៅ ភូមិ អរិយក្សត្រ  ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
   ជនសង្ស័យចំនួន ០៤ នាក់ ( ឃាត់ខ្លួន)
១_ ឈ្មោះ ចាន់ តារា   ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ   កម្មករ ។
  ទីលំនៅ ភូមិ អរិយក្សត្រ  ឃុំ អរិយក្សត្រ ស្រុក ល្វាឯម ខេត្ត កណ្តាល ។
២_ ឈ្មោះ ឃ្លាំង ឆៃលី   ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ  រត់តុការ ។
  ទីលំនៅ ភូមិ អរិយក្សត្រ  ឃុំ អរិយក្សត្រ ស្រុក ល្វាឯម ខេត្ត កណ្តាល ។
៣_ ឈ្មោះ ផល ពេជ្រ   ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ  កម្មករ ។
  ទីលំនៅ ភូមិ អរិយក្សត្រ  ឃុំ អរិយក្សត្រ ស្រុក ល្វាឯម ខេត្ត កណ្តាល ។
៤_ ឈ្មោះ ធី សុផា    ភេទប្រុស អាយុ ២២  ឆ្នាំ ជនជាតិខ្មែរ មុខរបរ   ជាងកាត់សក់ ។
  ទីលំនៅ ភូមិ អរិយក្សត្រ  ឃុំ អរិយក្សត្រ ស្រុក ល្វាឯម ខេត្ត កណ្តាល។

វត្ថុតាងចាប់រឹបអូសបាន៖
១_ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន មេតំហ្វេតាមីនចំនួន០២កញ្ចប់ តូច។
២_ទូរសព្ទ័ ០១ គ្រឿង  ម៉ាក ណូគា ១២៨០។ 
3_ សំភារៈ សំរាប់ ប្រើប្រាស់និងវេចខ្ចប់ ថ្នាំញៀន មួយចំនួន។
 ហេតុការនេះដោយមានប្រជាពលរដ្ឋបានរាយការណ៍ថា ក្រុមនេះ គឺជាមុខសញ្ញាដែលតែងតែប្រមូលផ្តុំគ្នាធ្វើសកម្មភាពលក់និងជក់ នៅតំបន់ភូមិ វៀតណាម ស្ថិតនៅមាត់ទន្លេ ភូមិអរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុក ល្វាឯម ខេត្ត កណ្តាល លុះដល់ ថ្ងៃ កើតហេតុ កំលាំងជំនាញស្រុកសហការណ៏ជាមួយប៉ុស្តិ៍អរិយក្សត្រ បានចុះធ្វើការស៊ើបអង្កេដល់កន្លែងកើតហេតុឃើញជនសង្ស័យកំពុងប្រមូលផ្តុំគ្នា  កំលាំងជំនាញបានឃាត់ខ្លួននិងត្រួតពិនិត្យកន្លែងកើតហេតុ ឃើញមានវត្ថុតាង ថ្នាំញៀនចំនួន ០២កញ្ចប់តូច និងសំភារៈ សំរាប់ប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួនថែមទៀត។ នៅចំពោះមុខសមត្ថកិច្ច ក្នុងចំណោមជនសង្ស័យទាំង០៤នាក់ ឈ្មោះ ចាន់ តារា ឆ្លើយសារភាពថាថ្នាំ ញៀននេះជារបស់ខ្លួនបានទិញពីមនុស្សម្នាក់ ឈ្មោះ ឌូក នៅ កោះពេជ្រ រាជធានី ភ្នំពេញដើម្បីយកមកជក់ជាមួយបក្សពួក។
    បច្ចុប្បន្ន ជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។