អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺបានមកពីការជួយឧបត្ថមពីលោកឧកញ៉ា ជឹង ធានគាត និងលោកជំទាវ តាមរយៈលោក សុខ នីកូឡា និង លោកស្រីច័ន្ទ ម៉ាលីស ប្រធានសមាគម សប្បុរសធម៌កម្ពុជា-បារាំង។
ប្រធានសមាគមមានប្រសាសន៍ថា សមាគមបានជួយបំពេញនូវរាល់សំណូមពរ និងជួយគ្នាក្នុងគ្រាលំបាក ដើម្បីលើកកម្ពស់រក្សាទំនាក់ទំនង កិច្ចសហការជាមួយប្រជាជន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែរីកចម្រើន និងលើកស្ទួយជីវភាពប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែប្រសើរឡើងក្នុងការចូលរួមចំណែកក្នុងការងារមនុស្សធម៌ ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រទាំងប្រាំគ្រួសារដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ឃីត១( មុង ក្រមា ភួយ សារុង) ទឹកបរិសុទ្ធ មីកញ្ចប់ ត្រីខ ប្រេងឆា ទឹកត្រី ទឹកសុីអុីវ ថ្នាំម៉ូស សាប៊ូ គ្រឿងទេស និងថវិកាមួយចំនួនផងដែរ៕