គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះ មេរោគផ្លូវដង្ហើមថ្មី កូវីដ-១៩ បានកំពុងនឹងរាតត្បាត នៅតាមបណ្តា ប្រទេសជាច្រើន នៅជុំវិញពិភពលោក ហើយក៏បានសម្លាប់ជីវិតមនុស្សអស់ជាច្រើននាក់ផងដែរ មេរោគដ៏សាហាវ មួយនេះ បានចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដោយមិនមានការ រើសអើងជាតិសាសន៍ ឬពណ៌សំបុរ នោះទេ មានន័យថា មនុស្សណាក៏អាចឆ្លងមេរោគនេះបានដែរ បើសិនជាបានប៉ះពាល់ ឬមានភាពស្និទ្ធស្នាល ជាមួយអ្នក ដែល មាន ផ្ទុកមេរោគនេះស្រាប់ និងមិនបានថែរទាំអនាម័យ សុខភាពខ្លួនឯងអោយបានត្រឹមត្រូវ។
បើក្រឡេក ទៅមើលបណ្តាលប្រទេសក្នុងអាស៊ានយើងវិញ យើងឃើញថា ក៏កំពុងជួបប្រឈមខ្លាំង ជាមួយការឆ្លងវីរុសកូវីដ-19 នេះដូចគ្នា ខណៈ២ប្រទេស មីយ៉ាន់ម៉ា និងឡាវ មិនទាន់មានវត្តមានឆ្លងវីរុស COVID-19 នេះនៅឡើយ។
អង្គការសុខភាពពិភពលោក WHO ក៏បានធ្វើការអំពាវនាវដល់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ឲ្យបន្តមានសកម្មភាពការពារ ឲ្យបានកាន់តែខ្លាំងក្លាបំផុត ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃវីរុសកូវីដ-១៩ ។ ក្នុងនោះ WHO បង្ហាញផងដែរ បើគិតត្រឹមម៉ោង៤រសៀលថ្ងៃទី ២៣ មីនា ២០២០នេះ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលមានអ្នកឆ្លង COVID-19 ច្រើនជាងគេ នោះគឺ ៖ ១- ប្រទេសម៉ាឡេស៊ី Malaysia ៖ ករណីឆ្លងមាន ១.៣០៦នាក់ និងករណី ស្លាប់១១នាក់ ២- ប្រទេសថៃ Thailand ៖ ករណីឆ្លង មាន ៧២១ នាក់ និងករណី ស្លាប់០១នាក់ ៣- ប្រទេសឥណ្ឌូណេស៊ី Indonesia ៖ ករណីឆ្លងមាន ៥៧៩ នាក់ ករណី ស្លាប់៤៩នាក់ ៤- ប្រទេសហ្វីលីពីន Philippines ៖ ករណីឆ្លងមាន ៤៦២ នាក់ និងករណី ស្លាប់៣៣នាក់ ៥- ប្រទេសសិង្ហបុរី Singapore ៖ ករណីឆ្លង ៤៥៥ នាក់ និងករណី ស្លាប់២នាក់ ៦- ប្រទេសវៀតណាម Vietnam ៖ ករណីឆ្លង ១២១ នាក់ និងករណី ស្លាប់(មិនមាន) ៧- ប្រទេសប្រ៊ុយណេ Brunei ៖ ករណីឆ្លង ៨៨ នាក់ និងករណី ស្លាប់(មិនមាន) ៨- ប្រទេសកម្ពុជា Cambodia ៖ ករណីឆ្លង ៨៦ នាក់ និងករណី ស្លាប់(មិនមាន)៕