ខ្ញុំព្រះករុណា អាត្មាភាព និងព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះរាជាគណៈថ្នាក់កិតិយស ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះសង្ឃគ្រប់អង្គ លោកស្រី ឡុញ ពិសារ អនុប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកំពង់ឆ្នាំង និងក្រុមការងារ លោកហួរ បញ្ញា អនុប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកអំណោយរបស់បងៗសប្បុរសជនមកចែកជូនប្រជាពលរដ្ឋ លោកតា លោកយាយ ក្រីក្រ ចំនួន២១គ្រួសារ ចំនួន៤ភូមិ ក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយក្នុង១គ្រួសារទទួលបាន អង្ករ២០គីឡូ មី១កេះ ត្រីខ១យួរ ទឹកអាកុល១ដប តែ១កញ្ចប់ ទឹកដោះគោ១កំប៉ុង ម៉ាស់ និងថវិការ១០០០០រៀល។ អាត្មាភាពសូមជូនបុណ្យ និងជូនពរ បងៗសប្បុរសជនទាំងអស់ អោយជួបប្រទះនូវសេចក្ដីសុខ ចម្រើន មានលាភ ជ័យ ប៉ងប្រាថ្នាអ្វី គិតអ្វី សូមអោយសម្រេចគ្រប់ភារៈកិច្ច សូមវត្ថុស័ក្តិសិទ្ធដែលថែរក្សាក្នុងព្រះរាជាណាចក្រកម្ពុជា តាមឃុំគ្រប់បីបាច់ថែរក្សា និងហៅលាភ ជ័យ លុយកាក់ មាស ពេជ្រ ចូលកើតកើនចម្រើនមានដល់បងៗទាំងអស់ តរៀងទៅ សូមអោយជួបនូវជួបពុទ្ធពរទាំងឡាយ៤ប្រការគីៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ អនុមោទនា