ខេត្តបាត់ដំបង៖ អនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាការដឹកនាំជំនាញមានលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី0៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កម្លាំង អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុក បានធ្វើការបង្រ្កាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន 1ករណី ឃាត់ខ្លួនជនសង្ស័យចំនួន2នាក់
1/ឈ្មោះ ឡេ វុទ្ធី ហៅជ្រឹង ភេទប្រុស រស់នៅភូមិគាស់ក្រឡ ឃុំគាស់ក្រឡ
2/ឈ្មោះ អាត ស្រីនិច ភេទស្រី អាយុ20ឆ្នាំ រស់នៅភូមិស្ពាន ឃុំគាស់ក្រឡ ។
ព្រមទាំងហូតវត្ថុតាងរួមមាន:
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ចំនួន4កញ្ចប់
-ទូរស័ព្ទដៃម៉ាកSamsung 1 គ្រឿង
-ម៉ូតូម៉ាកMSX ពណ៌ខ្មៅស៊េរីឆ្នាំ2016 មួយគ្រឿង
-សំភារ:សំរាប់រំលែក និងប្រើប្រាស់មួយចំនួនទៀត។
កម្លាំងផ្នែកជំនាញកសាងសំណុំរឿង បញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។