គេហទំព័រ ខ្មែរថប់ញូស

Language

កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបនិងឃាត់ខ្លួនករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួនពីរនាក់....

ថ្ងៃ 04/25/2020 | ម៉ោង 11:15:00

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី 3 ខណ្ឌមានជ័យ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលា ម៉ោង០៤ម៉០០នាទីទៀប បានចុះល្បាតក្នុងមូលដ្ឋាន មកដល់ចំណុច លូ០៥ ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ក៍បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ខេង វាសនា ដែលកំពុងអង្គុយលើម៉ូតូ ក៍បានឆែកត្រួតពិនិត្យឃើញក្រាមសថ្លា ចំនួន០៥កញ្ចប់(០៤កញ្ចប់ថង់តូច និង០១កញ្ចប់ថង់ធំ) ក៏យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ 

យោងតាមការស្តាប់ចម្លើយរបស់ឈ្មោះ ខេង វាសនា បានសារភាពថា ចំពោះក្រាមថ្លាចំនួន០៥កញ្ចប់នោះជារបស់ឈ្មោះ ពួក សុភណ្ឌ័ ។  លុះដល់វេលា ម៉ោង៩ម៉៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ពួក សោភ័ណ្ឌ យកមកសាកសួរតែម្តង ។
បច្ចុប្បន្នជនសង្ស័យ៖
១.ឈ្មោះ ខេង វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ជាងពិដាន ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ លំ ភូមិត្នោតជ្រុំ០៥ សង្កាត់ បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២.ឈ្មោះ ពួក សុភ័ណ្ឌ ភេទប្រុស អាយុ ៣៤ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ភូមិឬស្សី២ សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។
សម្ភារៈ និងវត្ថុតាងដកហូតរួមមាន៖
ក្រាមសថ្លាចំនួន០៥កញ្ចប់ (០៤តូច,០១ធំ) ។
ទូរសព្ទ័ចាស់ចំនួន០១គ្រឿង
ម៉ូតូម៉ាក MSX ស្លាកលេខភ្នំពេញ 1DM 0298 ។
រួចឃាត់ខ្លួនបញ្ជូននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។