គេហទំព័រ ខ្មែរថប់ញូស

Language

សមត្ថកិច្ចខេត្តកណ្តាលឃាត់ខ្លួនមនុស្សចំនួន៧នាក់ពាក់ព័ន្ធក្នុងករណីជូញដូរនិងប្រេីប្រាស់គ្រឿងញៀន.,.....

ថ្ងៃ 05/18/2020 | ម៉ោង 07:00:00

ខេត្តកណ្តាល: ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក លាវ ស្រេង ព្រះរាជអាជ្ងា អមសាលាដំបូងខេត្តកណ្តាល សមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់រួមទាំងគ្រឿងញៀនមួយចំនួន។

នៅថ្ងៃទី១៥១៥ ខែ​ឧសភា​ ឆ្នាំ​២០២០ វេលា​ម៉ោង​ ១១:៣០​នាទី​ 
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកណ្តាលស្ទឹង ដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក គង់ ស៊ីដន ស្នងការរងទទួលផែន បានធ្វើការចុះធ្វើការចាប់បង្រ្កាបជាក់ស្តែង
ករណី៖ ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (Ice)
កើតហេតុ៖ ថ្ងៃ​សុក្រ​ ០៩រេាច ខែ​ពិសាខ​ ឆ្នាំ​ជូត​ទោស័ក​ ព.ស២៥៦៤. ត្រូវ​និង​ថ្ងៃ​ទី​១៥ ខែឧសភា​ ឆ្នាំ២០២០ វេលាម៉ោង១១.៣០នាទី
ចំណុច៖ ផ្ទះរបស់ជនសង្ស័យឈ្មោះ ងិន មឿន ស្ថិតក្នុងភូមិ​កណ្តោក ឃុំកណ្តោក  ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ឃាត់ខ្លួនជនសង្ស័យបានចំនួន០៧ នាក់ ស្រី០១នាក់ រួមមានឈ្មោះ ៖
១_ឈ្មោះ​ ងិន មឿន ភេទប្រុស អាយុ ៤៣ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ជាងផ្សារដែក 
២_ឈ្មោះ សួស រតនា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ
៣_ឈ្មោះ ហួង ប៊ុនលិ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ  មិនពិតប្រាកដ 
៤_ឈ្មោះ ទូច សៀង ភេទប្រុស អាយុ ២០ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ  
+ជនសង្ស័យទាំង4 មានទីលំនៅ​បច្ចុប្បន្ន​ភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្ដាល​ ។
៥_ឈ្មោះ វុទ្ធី ទ្រី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទឹកនឹម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។៦_ឈ្មោះ ញុំង សំបូរ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៧_ឈ្មោះ វុធ បូរិន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងនោះដែរសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖
១_ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន (Ice) ចំនួន ០៧កញ្ចប់។
២_សម្ភារវេចខ្ចប់សម្រាប់ជួញដូរ និងប្រើប្រាស់មួយចំនួន

ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតតាមជំនាញ នៅឆ្នាំកើតហេតុ កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកណ្តាលស្ទឹង បានចុះធ្វើការចាប់បង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះកើតហេតុខាងលើ ក្នុងរង្វង់ប្រតិបត្តិការណ៍សមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ និងឆេកឆេររកឃេីញម្សៅក្រាមសថ្លា​សង្ស័យ​សារធាតុញៀនចំនួន០៧កញ្ចប់ ។  

បច្ចុប្បន្នវត្ថុតាងរួមទាំងជនសង្ស័យ បញ្ជុនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាកា៕