គេហទំព័រ ខ្មែរថប់ញូស

Language

ព័ត៌មានបឋម ថ្មីៗនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅស្រុកអន្លុងវែងគួរឲ្យរន្ធត់....

ថ្ងៃ 06/10/2020 | ម៉ោង 12:45:00

ខេត្តឧត្ដរមានជ័យ៖(ក្រុមហ៑ុនរថយន្តដឹកអ្នកដំណើរអ៑ូខុង)នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៥ - ៥០ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ចំណុចស្ពាន ស្ថិតនៅភូមិអូរតាមែង -ឃុំ- ស្រុកអន្លង់វែង   ដោយរថយន្តក្រុង ក្រុមហ៊ុនអូរខុង បានដឹកអ្នកដំណើរពេលយប់មកពីភ្នំពេញ ឆ្ពោះមកស្រុកអន្លង់វែង   ដល់ចំណុចកើតហេតុ បានបើកធ្លាក់ពីលើផ្លូវចូលអូរ   បណ្តាលឲ្យស្លាប់ក្មេងប្រុស ២ នាក់  និងរងរបួសធ្ងន់ស្រាល សរុបចំនួន ២២ នាក់ ។ករណីនេះបន្ទាប់ពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាលស្រុក   បានដឹកនាំកម្លាំងចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ  ដើម្បីជួយ អន្តរាគមន៍ យកជនរងគ្រោះទៅកាន់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង៕