ខេត្តព្រៃវែង)៖ ដោយមានការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរស្នងការនគរបាលខេត្តព្រៃវែង និងដឹកនាំផ្ទាល់ក្នុងការស្រាវជ្រាវពីឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលការងារនគរបាលព្រហ្មទណ្ឌ។នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង ២១នឹង១៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាង សហការជាមួយកម្លាំងជំនាញនគរបាលព្រ.ទ ខេត្ត ,កម្លាំងនាយកដ្ឋាននគរបាលព្រ/ទ ក្រសួងមហាផ្ទៃ កម្លាំងនគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្តិន/ប ស្រះចក យើងបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្នងមន្ទីរពេទ្យកាល់ម៉ែត ភ្នំពេញ។
នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង ២១នឹង១៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាង សហការជាមួយកម្លាំងជំនាញនគរបាលព្រ.ទ ខេត្ត ,កម្លាំងនាយកដ្ឋាននគរបាលព្រ/ទ ក្រសួងមហាផ្ទៃ កម្លាំងនគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្តិន/ប ស្រះចក យើងបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្នងមន្ទីរពេទ្យកាល់ម៉ែត ភ្នំពេញ។
ជនសង្ស័យម្នាក់ ឈ្មោះ បាន កាន ភេទប្រុសអាយុ ៣០ឆ្នាំទីលំនៅភូមិ ចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ( ពីបទប្លន់សម្លាប់ ) ទៅលើជនរងគ្រោះឈ្មោះ ភី ឃុនភេទប្រុសអាយុ ៤៩ឆ្នាំនៅភូមិព្រេជ ឃុំច្រេស ស្រុកមេសាង កាលពីយប់ម៉ោង ២៣នឹង៣៥នាទីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ។
នៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ។
ក្នុងពេលចាប់ឃាត់ខ្លួនជនសង្ស័យបានដកហូតវត្ថុតាង ជារបស់ជនរងគ្រោះម៉ូតូសេ ១២៥ ពណ៍ខ្មៅ ១ គ្រឿង និងទូរសព័ដៃម៉ាកណូគា ១ គ្រឿង
បច្ចុប្បន្នសំភារះវត្ថុតាង និងជនសង្ស័យ យើងយកមករក្សាទុកនៅអធិកាដ្ឋានន/បស្រុកមេសាង ដេីម្បីចាត់ការតាមនីតិវិធីបន្ត៕