រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៥ម៉០០នាទី អធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការចុះបង្រ្កាបល្បែងស៊ីសង(ហ្គេមបាញ់ត្រី)នៅចំណុចក្នុងផ្ទះលេខ១១៣៥ ផ្លូវជាតិលេខ២ ក្រុមទី៥ ភូមិ ព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចឃាត់បានជនសង្ស័យឈ្មោះ ត្រាន់ ស្រីមុំ ភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៣១បេតេ ភូមិ ព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ។
វត្ថុតាងចាប់យក ទូរហ្គេមបាញ់ត្រីចំនួន០២ទូរ,ម៉ូនីទ័រចំនួន០៦គ្រឿង,ស៊ីភីយូចំនួន០៦គ្រឿង,ក្តាចុចកុំព្យូទ័រចំនួន០៦គ្រឿង,ខ្សែសម្រាប់តភ្ជាប់ម៉ាស៊ីនកំព្យូទូ័រមួយចំនួន និង ទូរស័ព្ទដៃម៉ាកអាហ្វូនហ្វាយចំនួន០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ត្រាន់ ស្រីមុំ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី។