គេហទំព័រ ខ្មែរថប់ញូស

Language

កម្លាំងនគរបាលបង្ក្រាបនិងធ្វើការឃាត់ខ្លួនយុវជន២នាក់ករណីជួញដូរគ្រឿងញៀន

ថ្ងៃ 03/20/2020 | ម៉ោង 05:30:00

ខេត្តកណ្តាល៖ យុវជន២នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្កស្នួលចុះធ្វើការឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀន នៅវេលាម៉ោង១៤និង២០នាទីរសៀលនៅថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក  ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០ ២០ នៅចំណុចភូមិព្រៃលួង-ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ក្នុងករណីបង្រ្កាប់ខាងលើ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់មាន÷
ទី១-ឈ្មោះ រ៉េត ណាឃីម(ហៅនុយ) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ (ជាងផ្ទះ) មានទីលំ នៅ បច្ចុប្បន្ន ភូមិត្រពាំងទួល ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ត កណ្តាល (ជួញដូរ) ។

ទី២- ឈ្មោះ ខុន សុខឃីម (ហៅចយ) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ (ជាងផ្ទះ) មានទីលំនៅ ភូមិព្រៃពួង ឃុំសំរោងលើ  ស្រុកអង្គស្នួល ខេត្តកណ្តាល (ប្រើប្រាស់)។

វត្ថុតាងចាប់យករួមមាន:ម្សៅក្រាមពណ៍សថ្លាសង្សយ័ថាសារ ធាតុញៀន(ម៉ាទឹកកក) ចំនួន ០ ៧កញ្ចប់តូច-ទូរសព្ទ័ដៃ០១ គ្រឿង ម៉ាកណូគាអិនចុចពិល នឹងឧបករណ៏ប្រើប្រាស់មួួយចំនួនទៀត ។បើយោងតាមសមត្ថកិច្ចបានឱ្យអ្នកយកពត៌មានដឹងថា: នៅថ្ងៃ -ខែ-វេលាម៉ោងកើតហេតុខាងលើ បន្ទាប់ពីទទួលបានព័ត៌មានពីមហាជនថា មានមុខសញ្ញាជួញ ដូរគ្រឿងញៀននៅចំណុចភូមិព្រៃលួង ភ្លាមនោះកម្លាំងប៉ុស្តិរដ្ឋ បាលសំរោង បានសហ ការជា មួយកម្លាំងជំនាញ ដោយមានបទបញ្ជាពីលោក ឧត្តម សេនីយ៍ ស្នងការ ខេត្តកណ្តាលនិងមាន ការសម្របសម្រួលឯកភាពពីលោកសេង រិទ្ធី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីលោកមេឃុំ លោកស្រីមេភូមិ បានចុះទៅដល់ កន្លែងកើតហេតុ បានឃើញជនសង្សយ័ពីរនាក់កំពង់ឈនៅក្នុងភូមិដោយមានការសង្សយ័កម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ ពេលនោះស្រាប់តែឈ្មោះរ៉េត ណាឃីម​ បានរត់ និងបោះថ្នាំញៀនដែលខ្លួនបានលាក់នៅក្នុងកញ្ចប់បារីហ្វិនចូលទៅក្នុងផ្ទះ សមត្ថកិច្ចយើងក៏ឃាត់ខ្លួនបានតែម្តង ។                  

តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះ រ៉េត ណាឃីម (ហៅនុយ) បានឆ្លើយសារភាពថាខ្លួនបានទៅទិញថ្នាំញៀនពីបុរសម្នាក់ឈ្មោះ នួន វុទ្ធី អាយុ ៤៥ឆ្នាំ នៅភូមិ ព្រៃឈើទាល ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ត កណ្តាល ទិញក្នុងតម្លៃដប់ពីម៉ឺនរៀល(១២០០០០៛) ដើម្បីយកមកលក់បន្ត ។

នៅចំពោះមុខជនសង្សយ័និងមានសាក្សីចូលរួម កម្លាំងសមត្ថ កិច្ចយើងបានឆែកឆេរក្នុងផ្ទះ ឃើញមានថ្នាំញៀនចំនួន០៧ កញ្ចប់តូច ដែលជនសង្ស័យលាក់ទុកក្នុងកញ្ចប់បារីហ្វីន និងឧបករណ៏ ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕