ខេត្តតាកែវ៖ ថ្ងៃសុក្រ១២រោចខែផល្គុនឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ទោសុខ សំណាងស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញចុះធ្វើការសំណេះសំណាលនិងសាកសួរសុខទុក្ខក្នុងជួកម្លាំងដើម្បីផ្សព្វ
ផ្សាយសេចក្ដីណែនាំរបស់អគ្គ
ស្នងការដ្ឋាននគរបាលជាតិ លេខ០០២ ស.ណ.ន.ស្តីពីវិធានការបន្ទាន់បង្ការ ទប់ស្កាត់ការរីករាល
ដាលជំងឺកូវីដ១៩ និងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ លេខ ៩១៦សជណ ស្តីពីផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ ចូលរបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ទៅកាន់ប្រទេសវៀតណាម។
ឯកឧត្តមក៏បានថ្លែងទៅកាន់ដល់មន្ត្រីនគរបាលជាតិ វរៈសេនាតូចការពារព្រំដែន លេខ ៦០៣ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅសាលប្រជុំបញ្ជាការដ្ឋានវរៈសេនាតូចការពារព្រំដែន លេខ៦០៣ ក្នុងភូមិ ជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។