រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឆក់យកទូរស័ព្ទដៃចំនួន០១គ្រឿង
កើតហេតុ ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២០ វេលា ម៉ោង១៩ម៉១០នាទី នៅចំណុចមុខហាងសាំងតេលា ផ្លូវ បេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សុវណ្ណ ចាន់រ៉ាឌី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ ម៉េង សុខអ៊ីម ភេទ ស្រី អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។
វត្ថុតាងចាប់យកទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូនសិច ពណ៍ខ្មៅ (ជារបស់ជនរងគ្រោះ) និង ម៉ូតូ០១គ្រឿងម៉ាកប៊ីតពណ៍សលាយខៀវ លេខតួ 9018389,លេខម៉ាស៊ីន9018615 ពាក់ស្លាកលេខ កំពង1P 3090 (ជារបស់ជនសង្ស័យ) ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ សុវណ្ណ ចាន់រ៉ាឌី ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕