គេហទំព័រ ខ្មែរថប់ញូស

Language

បទបញ្ជាដែលត្រូវអនុវត្តដោយខាងតែបានរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ថ្ងៃ 03/23/2020 | ម៉ោង 12:15:00

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់ផែនការឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់បំពេញការងារដូចខាងក្រោមនេះ ៖
១. យកចិត្តទុកដាក់ប្រមូលផ្ដុំកម្លាំង និងមធ្យោបាយ សម្ភារៈ ដើម្បីចូលរួមសហការជាមួយរាជ
រដ្នាភិបាលក្នុងការចាត់វិធានការ បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩(COVID19)។២.ត្រូវចាត់វិធាការដើម្បីបង្ការ ការឆ្លងនៃវីវុសកូវីដ១៩ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតាមអង្គភាពនីមួយៗត្រូវតែមាន  ម៉ាសុីនពិនិត្យវាស់កំដៅក្នុងខ្លួនមុនពេលចូលធ្វើការ, ទឹកអាល់កុល ឬជែលសម្រាប់លាងសំអាតដៃ។
  ៣- ត្រួតពិនិត្យទាំងភ្ញៀវខ្មែរ និងបរទេស ដែលចូលទំនាក់ទំនងការងារនៅបន្ទាយ ដោយត្រូវឱ្យពួកគាត់អនុវត្តវិធានការបង្ការការឆ្លងនៃវីរុស COVID-១៩ តាមរយៈការវាស់ស្ទង់កំដៅក្នុងខ្លួន និង លាងសំអាតដៃជាមួយអាល់កុល រឺជែល ព្រមទាំងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវផងដែរ។ 
  លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានដាក់បទបញ្ជាដល់ មេបញ្ជាការគ្រប់បណ្ដាអង្គភាពមូលដ្ឋានទាំងអស់ ត្រូវអនុវត្តបទបញ្ជានេះចាប់ពីថ្ងៃនេះតទៅ  រហូតមានបទបញ្ចាថ្មី។ លោកមេបញ្ជាការបានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់សូមកាត់បន្ថយជាអប្បបរមា ក្នុងការនាំក្រុមគ្រួសារ ឬគ្រួសារកងទ័ពទៅចូលរួមក្នុងកម្មវិធីផ្សេងៗ ដូចជាពិធីជប់លាង ខួបកំណើត...។ល។