គេហទំព័រ ខ្មែរថប់ញូស

Language

កម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចម៉ូតូតែមិនបានសម្រេចត្រូវក្របួចជាប់..

ថ្ងៃ 12/07/2020 | ម៉ោង 03:15:00

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលឃ្មួញឃាត់ខ្លួនបានករណីលួចម៉ូតូតែមិនបានសម្រេចកាលពីវេលាម៉ោង១៧ និង០០នាទី                                                                                                                                                            ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង២នាក់ទី១-ឈ្មោះ ឯក ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) និង២-ឈ្មោះ អ៊ុច ស្រីវី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល  ផ្លូវបេតុង ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ពួកគេបានធ្វើសកម្មភាពគាស់បន្ទប់ជួលលួចម៉ូតូធូដេរបស់ជនរងគ្រោះឈ្មោះ ជា ប៊ុនសាយ ភេទប្រុស  អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអង្គរក្ស(អង្គភាព៥៩៤) ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ 

សម្ភារ:បាត់បង់គ្មាន រីឯសម្ភារ:បន្សល់ទុកនៅម៉ូតូម៉ាកធូដេ១គ្រឿងពាក់ស្លាកលេខភ្នំពេញ1CO-6127 និងទូរទស្សន៍ខូច១គ្រឿង ប្រគល់ឲ្យជនរងគ្រោះវិញ ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី៕