គេហទំព័រ ខ្មែរថប់ញូស

Language

ហេតុការណ៍គ្រោះថ្នាក់ចរាចរគួរឲ្យរន្ធត់ស្លាប់ភ្លាមៗនៅនិងកន្លែងរវាងម៉ូតូនិងរថយន្តបុកគ្នា.....

ថ្ងៃ 12/07/2020 | ម៉ោង 07:30:00

ខេត្តសៀមរាប៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅភូមិរលួស ឃុំរលួស ស្រុកប្រាសាទបាគង ត្រង់ចំណុចផ្លូវជាតិលេខ៦A ទល់មុខជញ្ជីងថ្លឹងឡាន ផ្លូវបំបែកហៃវ៉េ។

  - តាមការបញ្ហាក់ពីសមត្តកិច្ចស្រុកប្រាសាទបាគងបានឲ្យដឹងថាគ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តនិងម៉ូតូបញ្ច្រាសទិសគ្នា រថយន្តម៉ាកបាលែនពណ៌ទឹកមាសពាក់ស្លាកលេខសៀមរាប(2C 5216) បេីកបរពីទិសដៅខាងលិចទៅកើត មកដល់កន្លែងកើតហេតុបានទៅបុកជាមួយម៉ូតូ MSX ពណ៌សផ្លាកលេខ( 1AJ 7975) ពីកើតទៅលិចខាងឆ្វេងដៃ បើកបរដោយឈ្មោះព្រីង សុភេទ អាយុ36ឆ្នាំ រស់នៅភូមិគោគស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ស្លាប់នៅនិងកន្លែង ហើយអ្នកបើករថយន្តចុះរត់គេចខ្លួនបាត់ស្រមោល មូលហេតុមកពីម៉ូតូមិនប្រកាន់ស្តាំសមត្តកិច្ច ស្រុកប្រាសាទបាគងចុះធ្វើកាវាស់វែង រូចប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។  រីឯរថយន្តនិងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង រងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយ៕ សូមបងប្អូនមេត្តាគោរពច្បាប់ចររាចណ៍ ទាំងអស់គ្នា បំណងល្អពីអង្គភាពគេហទំព័រ khmer top news post