ខេត្តព្រៃវែង)៖ ព្រោះតែភ្លើងប្រចណ្ឌបុរស់ម្នាក់ត្រូវជាប្តីបានយកដែកចំពុះទុង យ៉ាងស្រួចចាក់ទៅលើប្រពន្ធខ្លួនឯង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ជិតនឹងស្លាប់ ព្រោះតែភ្លេីងប្រច័ណ្ឌ។
ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃអាទិត្យទី១៣ ខែធ្នូរ ឆ្នាំ២០២០ វេលាម៉ោង៩.១០នាទី នៅចំនុចផ្ទះឈ្មោះញេស ទូច ស្ថិតនៅភូមិព្រៃអង្គុញ ឃុំព្រៃកណ្តៀង ស្រុកពាមរ៍ ខេត្តព្រៃវែងជនបង្ករជាប្តីឈ្មោះអុីម អាត់ អាយុ ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ នៅភូមិព្រៃអង្គុញ បានយកចំពុះទុងចាក់ទៅលើប្រពន្ធឈ្មោះទូច ស្រីម៉ាប់ អាយុ ២៧ឆ្នាំ
បណ្តាលអោយរងរបួសធ្ងន់ បញ្ជូនទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តព្រៃវែង។ ចំណែកឯប្តី បានគេចខ្លួនបាត់ស្រមោល និងបានកាន់ចំពុះទុងដែលជាវត្ថុតាងទៅជាមួយផងបច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រៀវរកជនដៃដល់ដើម្បីចាត់ការតាមនីតិវិធី៕