ខេត្តកំពង់ឆ្នាំង៖កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងដឹកនាំដោយលោកវរសេនីយ៍ត្រីអុឹម លីអីម នៅវេលាម៉ោងប្រមាណ១៤:៣០នាទី កាល
ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ កំលាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី អុឹម លីអុីមបានចុះបង្ក្រាបករណី ចែកចាយនឹងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណីនៅចំណុចភូមិចំការតាម៉ៅ
ឃំុស្រីថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចក្រុងកំពង់ឆ្នាំងបានឲ្យដឹងថាករណីបង្ក្រាបការជួញដូរគ្រឿងញៀនខាងលើនេះបានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះដូចខាងក្រោម:-
១-ឈ្មោះយ៉ែម តារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសន្ទូច ឃំុស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង(មុខរមិនពិតប្រាកដ) និងដកហូតវត្ថុតាងរួមមាន :-
ម្សៅក្រាមព៌ណសថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០១កញ្ចប់
ធំនឹង១០កញ្ចប់តូចទម្ងន់៥.០៧ក្រាម រួមនិងសម្ភារៈវេចខ្ចប់មួយចំនួនផ្សេងទៀត និងទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក
oppoផងដែរ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបានកម្លាំង ការិយាល័យជំនាញធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២០ នេះហេីយ៕