ខេត្តកំពង់ឆ្នាំង៖ មានករណីឆក់ខ្សែភ្លើងបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហេតុការនេះកេីតឡេីងនៅថ្ងៃ ច័ន្ទ ១២កើត ខែ មាឃ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១៥:៣០នាទី នៅចំណុចភូមិ ជ្រលង ឃុំ ដារ ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង ជនរងគ្រោះឈ្មោះ លី សាឡាត ភេទ ប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ-ឃុំ ខាងលើ បានរាយខ្សែភ្លើងដោតម៉ូទ័របាញ់ទឹកលាងឡានរបស់ខ្លួននៅផ្ទះ ក៏ត្រូវខ្សែភ្លេីងឆក់ បណ្តាលអោយរងរបួសធ្ងន់ ដោយក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំភ្លាមៗផងដែរ ៕ ប្រភពពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង