គេហទំព័រ ខ្មែរថប់ញូស

Language

ពិតជាកម្មពៀរវេរាមែនជនសង័្យយម្នាក់ក្នុងចំណោមបក្សពួកពីរនាក់ដែលបង្កអំពេីហឹង្សាលើអ្នកដទៃបណ្តាលឱ្យរងរបួសធ្ងន់ត្រូវឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់ហេីយ...

ថ្ងៃ 02/02/2021 | ម៉ោង 20:00:00

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលម៉ោង ១៨និង១៥ នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដោយបានការសម្របសម្រួលតាមនីតិវិធីពី លោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ទទួលផែនការ​ងារនគរបាលព្រហ្មទណ្ឌបានចាត់តាំងលោកវរសេនីយ៍ឯក ឈឿង គឹមសុងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងជាក្រុមចុះអន្តរាគមន៍ចុះប្រតិបត្តិការបង្ក្រាបករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់ដោយកាំបិត ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១ នាក់ឈ្មោះ សើរ សារឿត ហៅ ជោ ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិចំការសំរោង១ សង្កាត់ចំការ​សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីធ្វើការស្រាវជ្រាវ  ។ 

មូលហេតុដែលឈានដល់ការនាំខ្លួនជនសង័្សយ​រូបនេះនោះគឺកាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០​២១ វេលាម៉ោង ០៣និង១០ នាទីរំលងអាធ្រាត្រ នៅចំណុចភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើបាន ជិះម៉ូតូ ឌុបបក្សពួកម្នាក់ទៀតធ្វើសកម្មភាពកាប់និងគប់ដុំ ថ្មទៅលើជនរងគ្រោះឈ្មោះ ពេជ្រ គឹមឡុង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យ រងរបួសក្បាលជង្គង់ និង កែងដៃខាងឆ្វេង ។ 

ក្រោយកើតហេតុជនសង័្សយបានជិះម៉ូតូគេចខ្លួន​ពីទីកន្លែងកើតហេតុ បាត់ទៅ រីឯជនរងគ្រោះបានដាក់ពាក្យបណ្តឹង ប្តឹងចូលមកសមត្ថកិច្ចនគរបាលឱ្យចាត់វិធានការតាមច្បាប់ ចំពោះជនសង័្យយខាងលើ ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេត និងស្របតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ស្នងការទើបសម្ថកិច្ចស្វែងរ​កនិងនាំខ្លួនជនសង័្សយខាងលើនេះតែម្តង។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងដក​ហូតរួមមាន ម៉ូតូ ០១ គ្រឿងម៉ាកហុងដា វេវ ១០០ ពណ៌ ខ្មៅ ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1B 9857 ( ជាម៉ូតូជិះធ្វើសកម្មភាព ) ហើយបច្ចុប្បន្នការិយាល័យជំនាញកំពុងក៍សាងសំ​ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់​ការបន្តតាមផ្លូវច្បាប់៕ ដកស្រង់រូបភាពផែនការងារនគរ​បាលព្រហ្មទ័ណ្ឌ/គឹមសុង)BY kosal!០២/កុម្ភៈ/២០២១