ខេត្តកំពងចាម ៖ ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែងស្ថិតនៅចំណុចជិតវត្តតាគុជ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ កំពុងតែបើកដំណើរការលេងយ៉ាងរលូនមិនខ្លាច កូវីដ.១៩ ក្នុងខណ:នេះសម្ថកិច្ចនៅមូលដ្ឋានមិនបង្រ្កាបល្បែងស៊ីសងទាំងនោះសោះឡេីយ។បើយោងតាមប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងបើក
ល្បែងស៊ីសងជល់មាន់និង អាប៉ោងនោះបានបង្ហេីបឲ្យដឹងថា រាល់ថ្ងៃឃើញក្រុមអ្នកញៀនល្បែងជាច្រើនជិះឡានម៉ូតូ ចូលទៅលេងភ្នាល់ចាក់លុយ រាប់ពាន់ដុល្លារ ដល់ម៉ឺនដុល្លារឯណោះ ព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេលគេចាញ់ឈ្នះម្តងៗ។
- ប្រភពមន្ត្រីម្នាក់បង្ហើបថា កន្លែងបើកល្បែងស៊ីសងជល់មាន់និងអាប៉ោង មួយនេះបើកលេងបានយ៉ាងស្រួលក៍ព្រោះតែគេមានខ្នងបង្អែកអ្នកមានអំណាចដ៍ធំមួយនៅក្នុងខេត្តកំពង់ចាម ជាអ្នករត់ការចែកចាយលុយដល់សមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ដេីម្បីបិតមាត់ មិនឲ្យមានការចាប់ចងឬបង្រ្កាបឡេីយ ។
មន្រ្តីនោះបន្តថា ក្នុងទឹកដីខេត្តកំពង់ចាម នេះ មានល្បែងខុសច្បាប់គ្រប់ប្រភេទជាពិសេសល្បែងជល់មាន់ អាប៉ោង ជល់មាន់តាមអនឡាញ បើសម្ថកិច្ចមិនមានការបើកដៃឲ្យលេង គឺមិនហ៊ានទេ?។
ប្រជាពលរដ្ឋ បាន លើកឡើងទៀតថា ដោយសារ ល្បែងស៊ីសង ដូចជា ជល់មាន់និង អាប៉ោង ត្រូវគេបើកលេងក្នុងទ្រង់ទ្រាយធំ សំបើមបែបនេះទើបនៅក្នុងខេត្តកំពង់ចាមកើតមានបទ
ល្មើសផ្សេងៗយ៉ាងពេញបន្ទុកដូចជាអំពើចោរកម្ម សេពគ្រឿងញៀននិងអំពើហិង្សាក្នុង គ្រួសារជាដើម៘
ប្រជាពលរដ្ឋបន្តទៀតថា បច្ចុប្បន្ន នៅក្នុងមូលដ្ឋានមានករណី ចោរលួច ឆក់ ស្ទើរជារៀងរាល់ថ្ងៃ ហើយ អ្នកភូមិ ខ្លះ បានយក ប្លង់ដី ប្លង់ ផ្ទះ ទៅ បញ្ចាំ ដើម្បី យកលុយ លេងល្បែង ស៊ីសង ចាញ់ អស់ជាបន្តបន្ទាប់ ។
សូមបញ្ជាក់ថា៖ ក្នុងការ ភ្នាល់ល្បែងស៊ីសងជល់មាន់និងអាប៉ោង ម្ដងៗ មានអ្នកឈ្នះ ចាញ់អស់លុយរាប់ពាន់ រាប់ម៉ឺន ដុល្លារ ហើយមិនទាន់ឃើញមាន មន្ត្រី អាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋាន ចាត់វិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់មួយនេះទេ ក្នុងខណៈនេះគេសង្ស័យថា ល្បែង ភ្នាល់ស៊ីសាច់ហុតឈាមគ្នាយ៉ាងត្រជាក់នេះ ជាឆ្នាំងបាយ របស់សមត្ថកិច្ចខិលខូចមួយក្ដាប់តូចទើបរក្សាភាពស្ងៀមស្ងាត់ទុកឲ្យល្បែងភ្នាល់មួយនេះកើតឡើងយ៉ាងអនាធិបតេយ្យក្នុងទឹកដី ខេត្តកំពង់ចាម។
ដូច្នេះប្រជាពលរដ្ឋក៏ដូចជាមហាជនបានសូមអំពាវដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ព្រមទាំង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម សូមឯកឧត្តម ចាប់កម្លាំងក្រោមឱវាទមកត្រួតពិនិត្យ កន្លែងល្បែងស៊ីសងជល់មាន់និងអាប៉ោង ដែលមានមន្ត្រីខិលខូចមួយក្ដាប់តូចដែលកំពុងបើកដៃឲ្យមានល្បែងជល់មាន់និង អាប៉ោងស្ថិតនៅចំណុចជិតវត្តតាគុជ ឃុំ ឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សូមឯកឧត្តម មានចំណាត់ការបង្ក្រាបផងទាន។
ប្រសិនបើជា លោកសមត្ថកិច្ចមួយក្ដាប់តូច ពិតជាមិនបាន ជាប់ពាក់ព័ន្ធនឹងផលប្រយោ ជន៍ផ្ទាល់ខ្លួន ទេនោះ គឺត្រូវតែហ៊ាន បង្ហាញ ជំហរដឹកនាំដោយភាព ស្មោះត្រង់ បម្រើប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល និង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលសស្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងតែរួមគ្នាការពារការរីករាលដាលនៃជំងឺ កូវីដ.១៩ គឺមិនបណ្តោយអោយមានការប្រមូលផ្ដុំ បើកល្បែងដូច្នេះទេ? ៕
លោកអ្នកអាចផ្តល់ព័ត៍មាន៖
តាមរយ:លេខទូរស័ព្វ ០៣១២៥២៥៨៨០