គេហទំព័រ ខ្មែរថប់ញូស

Language

គ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក រវាងម៉ូតូនឹងរថយន្ត បណ្តាលអោយស្លាប់មនុស្ស ០២ នាក់ ប្រុស០១នាក់ ស្រី១នាក់នៅផ្លូវជាតិលេខ១

ថ្ងៃ 03/10/2021 | ម៉ោង 05:15:00

ខេត្តកណ្ដាល ស្រុកកៀនស្វាយ:ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ ពុធ ១២រោចខែ ផល្គុន  ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ មិនា ឆ្នាំ២០២១ វេលាម៉ោង ១១:៣០ នាទី នៅចំនុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ២២-២៣ ក្នុងភូមិ ស្លាបតាអោន ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមានម៉ូតូមួយគ្រឿងម៉ាក់ ហុងដា Zoomer.X ពណ៍លឿងចាស់  ពាក់ផ្លាក់លេខ ភ្នំពេញ 1GO.3516 ( ទិសដៅអ្នកលឿងភ្នំពេញ )។

អ្នកបើកបរឈ្មោះ យ៉ាវ រដ្ឋា ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ(ខ្មែរ)  មានទីលំនៅភូមិ ដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (ស្លាប់)

អ្នករួមដំណើរ ឈ្មោះ ផាត ស្រីយ៉ា ភេទស្រី អាយុ ១៧ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ អំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង (ស្លាប់)ពេលបើកមកដល់ចំណុចកើតហេតុ បានបុកពីក្រោយ រថយន្តឆ្លងផ្លូវ  រថយន្តម៉ាក HINO សណ្តោងរុឺម៉ក ពណ៌ខៀវ ក្បាលពាក់ផ្លាកលេខ ភ្នំពេញ 3C.8853 រុឺម៉ក ផ្លាក់លេខ ភ្នំពេញ 4A.1593 (ទិសដៅភ្នំពេញអ្នកលឿង )បត់ឆ្លងផ្លូវទៅឆ្វេងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)

ជនរងគ្រោះ ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ក្រោយពេលកើតហេតុម៉ូតូដែលខូចខាត ០១ គ្រឿងនិងរថយន្ត០១គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។