គេហទំព័រ ខ្មែរថប់ញូស

Language

សមត្ថកិច្ចវាយខ្នោះមេឃុំឈ្មោះសឿន ហ្វង ពីបទប្រើអំពេីហិង្សាលើស្ត្រីម្នាក់បណ្តាលឲ្យរលូតកូនយ៉ាងអាណោចអាធ័ម.....

ថ្ងៃ 05/04/2021 | ម៉ោង 09:00:00

ខេត្តស្ទឹងត្រែង៖ កម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចាប់ខ្លួនក្រុមគ្រួសារ លោកតាសឿន ហ្វង មេឃុំតាឡាតនឹងបក្សពួក២នាក់ទៀត ១-ឈ្មោះលឿ រតនា ភេប្រុស អាយុ៣៧ឆ្នាំ ២-ទុន សាវុន អាយុ៤២ឆ្នាំ ក្នុងចំណោមបក្សពួក ១២នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនាលើស្ត្រីមានផ្ទៃពោះ បណ្ដាលឲ្យស្លាប់ កូនក្នុងផ្ទៃយ៉ាងអាណោចអាធម។កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២១ នេះបាននិងកំពុងក៍សាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីបន្តរការសេីបអង្កេតតាមចាប់ខ្លួនអ្នកពាក់ព័ន្ធចំនួន៩នាក់ក្នុងចំណោម១២នាក់បន្ថែមទៀត។សមត្ថកិច្ច នគរបាល បានបញ្ជាក់ថាករណីនេះ ក្រុមគ្រួសារលោកតាសឿន ហ្វង មេឃុំ តាឡាត បានធ្វើសកម្មភាពប្រើអំពើហិង្សាលើស្ត្រីមានផ្ទៃពោះម្នាក់ឈ្មោះវី ដួង នៅចំណុចក្រឡាពុះ ភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន្ត កាលពីថ្ងៃទី ២២ខែមីនា ឆ្នាំ ២០២១ បណ្ដាលឲ្យស្ត្រីមានផ្ទៃពោះរងរបួសរហូតដល់កូនបានស្លាប់នៅក្នុងផ្ទៃពោះ។
បច្ចុប្បន្នក្រុមគ្រូពេទ្យខេត្តស្ទឹងត្រែងបានជួយសង្គ្រោះ ជាបន្ទាន់ធ្វើការវះកាត់ យកកូនចេញពីក្នុងផ្ទៃពោះដោយសុវត្តិភាពហេីយ។