គេហទំព័រ ខ្មែរថប់ញូស

Language

ស្លាប់ម្នាក់និងលុយ៣០លានរៀលត្រូវបានភ្លើងរំលាយអស់គ្មានសល់

ថ្ងៃ 05/06/2021 | ម៉ោង 08:15:00

បាត់ដំបង : ករណីអគ្គីភ័យបានលេបត្របាក់លំនៅឋានប្រជាពលរដ្ឋមួយកន្លែង អស់ស្ទើទាំងស្រុង ព្រមទាំងមានមនុស្សស្លាប់និងលុយ៣០លានរៀល និងទ្រព្យសម្បាត្តិមួយចំនួនធំថែមទៀត ។
    យោងតាមរបាយការណ៍ពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា ស្រុកថ្មគោល ថ្ងៃទី០៣ខែ៥ ឆ្នាំ២០២១ វេលាម៉ោង១៩:០០នាទី ត្រង់ក្រុមទី២០ ភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណី អគ្គិភ័យកើតឡើង បណ្តាលឱ្យមនុស្សម្នាក់បានស្លាប់និង ផ្ទះ១ខ្នងត្រូវបានឆេះស្ទើគ្មានសល់ ។
    ត្រូវបានគេស្គាល់ ម្ចាស់ផ្ទះ  ឈ្មោះ ទុយ សាឡៅ ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
     ផ្ទះមានទំហំ ៥ x ៦ ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី
ជញ្ជាំងក្តារ
សម្ភារខូចខាតរួមមាន :
    -ទូរទស្សន៍ ០១  (ខូចខាតទាំងស្រុង)
    -តុឈើ ០២ (ខូចខាត់ទាំងស្រុង)
    -ទូខោអាវ ០១ (ខូចខាតទាំងស្រុង)
    -ម៉ាស៊ីនដេរ ០១ (ខូចខាតទាំងស្រុង)
    -សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅនិងឯកសារផ្សេងទៀត ព្រមទាំងសំលផកបំពាក់មួយចំនួន (ខូចខាតទាំងស្រុង)
     សរុបការខូចខាតប្រហែល ៣០.០០០.០០០រៀល (សាមសិបលានរៀល)
     -ជនរងគ្រោះឈ្មោះ រើន ឡី ភេទ ប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកៀនកែស២  ឃុំគោកឃ្មុំ ស្លាប់នៅកន្លែងកើតហេតុ (ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ )
   តាមការបំភ្លឺពីកន្លែងកើតហេតុបានឲ្យដឹងថា ដោយជនរងគ្រោះដែលស្លាប់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បែកថ្នាំ បានយកប្រេង
ម៉ាស៊ូតដុតផ្ទះខ្លួនឯង ។
    ភ្លាមៗនោះដែរកម្លាំងនគរបាលជំនាញ បានចេញរថយន្តពន្លត់អគ្គិភ័យស្រុក០១ គ្រឿង និងគោយន្តច្នៃដឹកទឹក១ គ្រឿងប្រើប្រាស់ទឹកអស់ ០៤ឡាន ឡានធំ០២ឡាន គោយន្តច្នៃ២ ធុងទើបគ្របគ្រងស្ថានភាពអគ្គីភ័យនោះបានទាំងស្រុង   ៕