គេហទំព័រ ខ្មែរថប់ញូស

Language

ឃុំខ្លួនបណ្តោះអាសន្ន ជនសង្ស័យ(តៃកុង និងព្រូឡាន២នាក់)ក្នុងករណីដឹកជញ្ជូនឈើប្រណិតប្រភេទ(ធ្នង់)ចំនួន៦៤ដុំ...

ថ្ងៃ 05/08/2021 | ម៉ោង 07:15:00

ខេត្តពោធិ៍សាត់ ៖  នៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ មន្ត្រីអនុវត្តច្បាប់(ចៅ ក្រម)ស៊ើបសួរនៃសាលាដំបូង ខេត្តពោធិ៍សាត់សម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នជនសង្ស័យ(តៃកុងឡាន និងព្រូ)រថយន្តម៉ាកស្ដារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG 5240 មានផ្ទុកឈើប្រណិតប្រភេទ(ធ្នង់)ចំនួន៦៤ដុំ ស្មើនឹងទម្ងន់ចំនួន៨៦០គីឡូក្រាម ជាបណ្ណោះអាសន្ន បន្ទាប់ពីសមត្ថកិច្ចនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បង្រ្កាបនៅគ្រាកំពុងធ្វើចេាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥ ។

ជនសង្ស័យត្រូវបានឃុំខ្លួនទាំង២នាក់ តៃកុងរថយន្តឈ្មោះ ច្រឹល សេង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកកំរៀង ខេត្តបាត់ដំបង និងព្រូឈ្មោះ គិត សុខមាន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកអង្កស្នួល ខេត្តកណ្ដាល បច្ចុប្បន្ន វត្ថុតាង ៖ ឈើប្រណិតប្រភេទធ្នង់ចំនួន៦៤ដុំ ស្នើនឹងទម្ងន់ចំនួន៨៦០គីឡូក្រាម ប្រគល់ជូនមន្រ្តីជំនាញរដ្ឋព្រៃឈើរក្សាទុក ចំណែករថយន្តយកទៅបំរើផលប្រយោជន៍សាធារណៈ(ពេទ្យ)ដើម្បីរងចាំបន្តនីតិវិធី នេះបើតាមការបង្ហើបពីមន្រ្តីចុះប្រត្តិបត្រការ ការងារខាងលើផ្ទាល់បានឲ្យដឹងថា ករណីបង្រ្កាបតៃកុងនិងព្រូរថយន្ត១គ្រឿងនេះបាននិងកំពុងដឹកជញ្ជូនឈើប្រណិតប្រភេទធ្នង់ជាក់ស្ដែង។ រហូតឈានដល់ឃុំខ្លួនមនុស្សចំនួន២នាក់ និងធ្វើការដកហូតនូវវត្ថុតាង(ឈើរួមទាំងមធ្យោបាយ)ផងនោះ ធ្វើឡើងតាំងពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ មកម្លេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

ការអនុវត្តនេះប្រហែលលើកដំបូងបង្អស់ហើយ សម្រាប់នៅខេត្តពោធិ៍សាត់ ខណៈកន្លងទៅឃើញតែអនុវត្តត្រឹម ពិន័យអន្តរកាល ប៉ុន្តែទោះជាយ៉ាងណាក្ដីការអនុវត្តបែបនេះបានឲ្យឃើញយ៉ាងច្បាស់ថា ដើម្បីវែករកមុខមេក្លោងនៅពីក្រោយ ដែលគេសង្ស័យលើមន្រ្តីនគរបាល និងមន្រ្តីកងរាជអាវុធ២រូប ដែលជាមុខសញ្ញាអ្នកជំនួញឈើយូរឆ្នាំណាស់មកហើយពុំសូវចែកលាភសក្ការៈឲ្យគេឯងនោះទេ សង្ឃឹមថា មន្ត្រីអនុវត្តច្បាប់នៃសាលាដំបូងខេត្តពោធិ៍សាត់ វែករកមុខមាត់ពិតប្រាកដជននៅពីក្រោយដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕
ចេញផ្សាយថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២១