គេហទំព័រ ខ្មែរថប់ញូស

Language

ថាខ្លាំងៗមែនលោក ទេព្យ ពុំសែន អធិការស្រុកពួក បេីកដៃឲ្យអ្នកញៀនល្បែងសុីសងសង្វៀនជល់មាន់បេីកលែងយ៉ាងគគ្រឹកគគ្រេងបេីទោះបីក្រសួងសុខាភិបាលប្រកាសក្តែងៗផ្អាក់ការប្រមូលផ្តុំជួបជុំគ្នាយ៉ាងណាក៍ដោយ ក៍សង្វៀនជល់មាន់របស់ លោក ឆៃ ពៅ នៅតែបន្

ថ្ងៃ 05/19/2021 | ម៉ោង 08:30:00

ខេត្តសៀមរាប៖ នៅថ្ងៃទី១៨ខែឧសភាឆ្នាំ២០២១នេះមានសេចក្តីរាយការណ៍ពីពលរដ្ឋភូមិត្រពាំងធំ ឃុំ រើល ស្រុកពួក
ថាសង្វៀនជល់មាន់របស់លោកឆៃ ពៅគេបើកលេងជាយូរយាណាស់មកហើយៗគេតែងតែលេីកកញ្ជេីដេីរចល័តទីតាំងពីភូមិមួយទៅភូមិមួយនៅក្នុងស្រុកពួក។
ប្រភពមួយទៀតបានបញ្ជាក់ថាម្ចាស់សង្វៀនជល់មាន់ខាងលើគេបានបង់អោយសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុករួលរាល់អស់ហើយមិនខ្លាចនរណាចាប់ទៀតទេ រីឯការបង្រាបម្តងៗហាក់បីដូចជាគ្រាន់តែវាយស្មៅបង្អើលពោះតែប៉ុណ្ណោះបើសិនជាគេបង្រ្កាបពិតប្រាកដនោះគ្មាននរណាហ៊ានលេងទេ។
ហេតុនេះហើយវាមិនខុសដូចពាក្យចាស់លោកពោលថាបើខ្មោចស្រុកមិនអោយដៃគឺខ្មោចព្រៃវាមិនហ៊ាននោះទេ។ជុំវិញរឿងរ៉ាវខាងលើបណ្តាញសារព៍ត៌មានបានប្រាប់ថាបេីរាយការណ៍ទៅ លោក ទេព្យ ពុំសែន អធិការរដ្ឋានគរបាល ស្រុកពួកដើម្បីឲ្យមានវិធានការបង្រ្កាប លោកច្រេីនឆ្លេីយថានិងបញ្ជាអោយកូនចៅចុះទៅមើលតែប៉ុណ្ណោះមានន័យថាមិនបង្កាប ដេីម្បីរក្សាបាននៅលក្ខណ:សម្បត្តិទាំង៧ចំណុចរបស់ភូមិឃុំមានសុវត្ថិភាពពិសេសគោរពតាមគោលការណ៍រាជរដ្ឋាភិបាល៣កុំ៣ការពារនោះលោកទេព្យ ពុំសែនអធិការនគបាលស្រុកពួក គួរមានវិធានការចំពោះលោកឆៃ ពៅមេបេីកល្បែងសុីសងសង្វៀនជល់មាន់នេះផង៕