គេហទំព័រ ខ្មែរថប់ញូស

Language

កម្លាំងសមត្ថកិច្ចជំនាញបានសហការជាមួយនឹងកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនក្មេងទំនើងកាន់កាប់អាវុធខុសច្បាប់(ដាវសាំម៉ូរ៉ៃ)ចំនួន៦នាក់..

ថ្ងៃ 11/11/2020 | ម៉ោង 12:15:00

រាជធានីភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនក្មេងទំនើងកាន់កាប់អាវុធខុសច្បាប់(ដាវសាំម៉ូរ៉ៃ)ដែលកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមន ឃាត់ខ្លួន​កាលពីដេីមខែមិនា​ ចេញមកវិញ បែរជាមិនព្រមកែខ្លួន កាកាន់តែហ៊ានឈានដល់ប្រព្រឹត្តិបទល្មើសបន្ត ត្រូវបានកម្លាំងជំនាញបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបានរួមទាំងបក្ខពួក០៦នាក់ (ដែលពាក់ព័ន្ធមុខសញ្ញាស្ទាក់វាយប្លន់ម៉ូតូ នៅរាជធានីភ្នំពេញ) ដោយឃាត់ខ្លួននៅចំណុចភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹឈូ ខេត្តកំពត កាលពីវេលាម៉ោង១៦:៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។ ជនសង្ស័យវ័យក្មេងទាំង៦នាក់នេះ រួមមាន ៖ ១.ឈ្មោះ ផល្លី ចាន់ភត្រា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ។ ២.ឈ្មោះ ចាន់ ថន ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិដើមចាន់ សង្កាត់ដើមចាន់ ខណ្ឌច្បារអំពៅ។ ៣.ឈ្មោះ សេង សុខចាន់ ភេទប្រុស អាយុ១៦ឆ្នាំ នៅខណ្ឌចំការមន។ (៤.ឈ្មោះ សុខ ឌីងហ្គូ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិតាង៉ូវ សង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធាភ្នំពេញ)។ ៥.ឈ្មោះ អ៊ា គីមស៊ាន់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។ ៦.ឈ្មោះ នួន ធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិ៧ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។បច្ចុប្បន្ន​ជនសង្ស័យទាំង០៦នាក់ ត្រូវបានសមត្ថិកិច្ចរៀបចំឯកសារ និងប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។ 
សារព័ត៌មានគេហទំព័រខ្មែរថបញូ