ខេត្តកណ្តាល៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ យុវជនមួយក្រុម តែងតែធ្វើ សកម្មភាព ស្ទាក់ចាំប្លន់ម៉ូតូ ប្រជាពលរដ្ឋ ធ្វើដំណើរតាម ដងផ្លូវជាតិលេខ៦ បង្ករឲ្យមានការភ័យខ្លាចពេលនេះ កម្លាំងអន្តរាគមន៍ ស្រុកមុខកំពូលសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៧ឃុំនិងកម្លាំងប្រជាការពារ ឃាត់ខ្លួនបានហើយពេលនេះ ស្ថិតនៅចំណុចភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល នៅវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ។
ជនសង្ស័យ ១-ឈ្មោះ ផុន សុផានិត អាយុ ២៦ឆ្នាំ , ២-ឈ្មោះ ស៊ឹង ណារ៉ាក់ អាយុ ១៨ឆ្នាំ , ៣-ឈ្មោះ ទិត្យ បញ្ញាខារិន អាយុ ១៩ឆ្នាំ, យុវជនសង្ស័យ ៣នាក់នេះ មានមុខរបរ មិនពិតប្រាកដ និង ៤-ឈ្មោះ ម៉ាលី រ៉យ៉ើ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ លក់អីវ៉ាន់ តាមអនឡាញ ។
- នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:៣០នាទី ទៀបភ្លឺ កម្លាំងចេញល្បាត ពួនស្ទាក់ រហូតដល់វេលាម៉ោង ៣ នាទីទៀបភ្លឺ ក៏បានឃើញរថយន្ត និងជនសង្ស័យ ខាងលើ ឈប់នៅចិញ្ចើម ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ដោយមានការសង្ស័យកម្លាំងយាមល្បាត ឈប់រថយន្តបម្រុងចុះសួរនាំ ត្រួតពិនិត្យ ភ្លាមនោះ ជនសង្ស័យ ក៏បាននាំគ្នា បើករថយន្តរត់គេចតាមបណ្ដោយផ្លូវ ជាតិលេខ៦។ ពេលមកដល់ចំណុច តារាងបាល់ នំបញ្ចុក របស់ឈ្មោះ យឹម ប៊ុនលាង ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ជនសង្ស័យ ក៏បានទម្លាក់ដាវចោលនៅទីនោះ។
កម្លាំងយាមល្បាត ដេញពីក្រោយ រហូតមកដល់ចំណុចមុខឡឥដ្ឋ របស់ឈ្មោះ ព្រាប កុយ ស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលក៏ត្រូវកម្លាំង សមត្ថកិច្ច មួយក្រុមទៀត ស្ទាក់ចាប់បានរថយន្តនោះជាប់ហើយក៏បាននាំ ជនសង្ស័យ និងរថយន្តខាងលើ មកធ្វើការសួរនាំ នៅអធិការដ្ឋាន នគរបាលស្រុក ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៤ នាក់ ឆ្លើយសារភាពថាៈ នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមខ្លួនបានមកឈប់ រថយន្ត ខាងលើ រៀបចំធ្វើសកម្មភាពប្លន់ យកម៉ូតូ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ តែមិនទាន់បានធ្វើសកម្មភាព ក៏ត្រូវសមត្ថកិច្ចឃាត់បាន។
កន្លងមក ក្រុមខ្លួន ធ្លាប់មកធ្វើសកម្មភាព ក្នុងស្រុកមុខកំពូល តាមបណ្ដោយ ផ្លូវជាតិលេខ៦ ចំនួន ៣ លើក បានសម្រេចចំនួន ១លើក គឺប្លន់ម៉ូតូពីជនរងគ្រោះ ឈ្មោះ យ៉ុន សុផានិត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៥:១០ នាទីទៀបភ្លឺ ចំណុចភូមិក្រង់ស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល បានម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ចំនួន ១គ្រឿងក្រោយពីយក ម៉ូតូបាន ក៏យកទៅលក់ នៅម្ដុំឃ្លាំងរំសេវ រាជធានីភ្នំពេញ ក្នុងមួយគ្រឿង បានតម្លៃ ៦០០ ដុលា្លរ ។ ជនសង្ស័យ ទាំង ៤នាក់ ខាងលើ ត្រូវបានឃាត់ខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល ស្រុកមុខកំពូល ហើយកម្លាំងជំនាញកំពុងកសាង សំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕