គេហទំព័រ ខ្មែរថប់ញូស

Language

យោងតាមប្រភពសារព៍ត៌មានអាណាចក្រខ្មែរបានចុះផ្សាយនៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១បានឲ្យដឹងថា៖ បង្ក្រាបល្បែងស៊ីសងមួយកន្លែង នៅខេត្តកណ្តាល....

ថ្ងៃ 06/25/2021 | ម៉ោង 05:30:00

កណ្តាល:  នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងបឹងចំណុចស្វាព្រាម(ព្រៃម្លេច)ក្រោយភូមិសាស្រ្តភូមិថ្មី ឃុំ ពាមរាំង ស្រុកលើកដែក ខេត្ត កណ្តាល។
ឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន០១នាក់ ៖
-.ឈ្មោះ នៅ ណេងភេទប្រុស អាយុ ៤៧ ឆ្នាំជនជាតិ ខ្មែរមានទីលំនៅភូ មិ លេខ៥ឃុំ ពោធិបាន ស្រុក កោះធំខេត្តកណ្ដាល ។
និងមុខសញ្ញា លេងល្បែង ចំនួនប្រហែល ៣០នាក់ រត់គេចខ្លួនអស់។
-វត្ថុតាងចាប់យករួមមាន÷
-មាន់ជល់ងាប់ ០២ក្បាល
-កៅអីជ័រចំនួន០៥
-តុ ឈេីចំនួន ០១
-កៅស៊ូតង់ ចំនួន០២ផ្ទាំង
-កញ្ចក់របាំងពេលជល់មាន់ ចំនួន ០១
-វិកយប័ត្រភ្នាល់មាន់ចំនួន០២ដុំ
-ស្គុតរុំខ្នាយមាន់(រុំហើយនិងមិនទាន់រុំ)មួយចំនួន
-កន្ត្រកដាក់មាន់ចំនួន០២
-ម៉ូតូ ហុងដាវ៉េវ ១០០.ពណ៌ក្រហមពាក់ស្លាកលេខ កណ្ដាល 1R. 3026. ចំនួន០១គ្រឿង
មុនពេលកើតហេតុនេះ មានប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានថាមានអ្នកញៀនល្បែងជល់ មាន់មួយក្រុមកំពុងនាំគ្នាជល់មាន់នៅចំនុចក្នុងព្រៃបឹងព្រៃម្លេច ក្រោយភូមិសាស្រ្តឃុំពាមរាំង ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញព្រហ្មទណ្ឌស្រុក កម្លាំងអន្តរាគមន៍ស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាល ពាមរាំងបានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកកោះធំនៃអធិការដ្ឋានស្រុកកោះធំបានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងជលមាន់នោះ ហេីយបានចាប់ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសង ជលមាន់បានចំនួន០១នាក់ឯអ្នកលេងមួយចំនួនផ្សេងទៀតបានរត់គេចខ្លួនអស់ ។ ចំណែកជនសង្ស័យរួមនឹងវត្ថុតាងខាងលើយើងបានចាប់យកនិងបញ្ជូនមកអធិការដ្ឋានដើម្បីបន្តចាត់ការតាម និតិវិធី៕