ខេត្តក្រចេះ៖ អធិការនគរបាលស្រុកសំបូរ លោកវរសេនីយ៍ឯក ជ្រិន សុទ្ឋា នៅថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ជនឈ្មោះប្រន សៀងហ៊ុន អាយុ២៥ឆ្នាំ រស់នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុក ឃាត់ខ្លួនពីបទប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មុនពេលកើតហេតុជននេះស្រវឹងស្រាជោកខ្លួន បានប្រើហិង្សា ដោយយកកំណាត់ឬស្សីខ្លីវាយទៅលើជនរងគ្រោះឈ្មោះស៊ន ធី អាយុ៥២ឆ្នាំ ជាឪពុកចុង បណ្តាលអោយរងរបួសត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរ ។
កម្លាំងអធិការនគរបាលស្រុកសំបូរ កំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តក្រចេះដើម្បីចាត់ការតាមនិតិវិធី៕