ខេត្តសៀមរាប ៖ មេការគ្រប់គ្រងគ្រឿងចក្របានប្រាប់បណ្តាញព័ត៍មានកាលពីថ្ងៃទី២៩ខែកក្តដាឆ្នាំ២០២១នេះ ថា៖ ការដែលខ្លួនបានយកគ្រឿងចក្រចូលមកជីកស្តារយកអាចម៌ដី ស្ថិតនៅ ទំនប់ ខ្សាក ឃុំ ខ្វាវ ស្រុក ជីក្រែង ខេត្តសៀមរាប ។ គឺដោយសារមានការអនុញ្ញាត្តិ ពីអាជ្ញាធរនៅ ទីនោះចាប់ពីថ្នាក់មូលរដ្ឋាន រហូតដល់ថ្នាក់ស្រុក ។ សូមបញ្ជាក់ថា៖ តំបន់ទេសចរណ៍ដ៍ស្រស់ស្អាត ខាងលើនេះ ភ្ញៀវ ទេសចរណ៍ ជាច្រើនបានទៅលេងកំសាន្ត ជាពិសេស នារដូវបុណ្យទាន សំបូរទៅដោយខ្សល់អាកាសធម្មជាតិបរិសុទ្ធ រួមនិងទេសភាពល្អត្រកាលតាមជួរជើងភ្នំស្រស់ស្អាត់ផងដែរ ។
បច្ចុប្បន្ន ត្រូវបានគ្រឿងចក្រខាងលើកំពុងតែសម្រុកជីកកាយយកអាចម៌ដីទៅលក់យ៉ាងគគ្រឹកគគ្រែង ក្រោម ឡេះ ស្តារ ដើម្បីកែលំម្អរទំនប់ទប់ទឹកអោយប្រជាពលរដ្ឋប្រើប្រាស់។ប្រភពពីពលរដ្ឋម្នាក់ដែលរស់នៅតំបន់ខាងលើ បានឲ្យដឹងថា៖ ក្នុងមួយថ្ងៃៗគេបានឃើញមានរថយន្តដឹកអាចម៌ដីចេញទៅខាងក្រៅដើម្បីយកទៅលក់ យ៉ាងពពាក់ពពួន ពលរដ្ឋបន្តថា៖ នេះដោយសារតែមានការឃុបឃិតគ្នាទើបយកឡេះថាជីកស្តារ ដើម្បីប្រជាពលរដ្ឋបានប្រើប្រាស់ តែការពិតគេជីកយកអាចម៌ដីយកទៅលក់តែប៉ុណ្ណោះ ។ ពលរដ្ឋស្នើ សុំ ឯកឧត្តម ទៀ សីហា ! អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមចាត់មន្ត្រីពាក់ពន្ធ័ ដើម្បីចុះពិនិត្យទៅលើតំបន់ធម្មជាតិដ៍ស្រស់ត្រកាលនេះផងថា៖ តើពិតទេការជីកស្តារបឹងធម្មជាតិនេះដើម្បីប្រយោជន៍ប្រជាពលរដ្ឋរដ្ឋ ឫក៍ប្រយោជន៍ផ្ទាល់ខ្លួនគ្រាន់តែចូលហោប៉ាវចែកគ្នាតែប៉ុណ្ណោះ ៕