គេហទំព័រ ខ្មែរថប់ញូស

Language

កម្លាំងស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបករណីរក្សាទុកនិងចែកចាយគ្រឿងញៀន ជាទ្រង់ទ្រាយធំ រហូតជាង១០គីឡូក្រាម.!

ថ្ងៃ 08/08/2021 | ម៉ោង 02:00:00

ភ្នំពេញ​ ៖  ស្នងការរាជធានីភ្នំពេញ  បានចុះបង្រ្កាបករណីរក្សាទុកចែកចាយគ្រឿងញៀន ជាទ្រង់ទ្រាយធំ រហូតជាង១០គីឡូក្រាម ក្នុងកិច្វប្រតិបត្តិការណ៍រយ:ពេល​ ២ថ្ងៃ​ ( ០៦-០៧​ ខែសីហា​ ២០២១ ) បង្ក្រាបគ្រឿងញៀន​ទ្រង់ទ្រាយធំ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ «ស​ ថេត​ »អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានី បានធ្វេីការឃាត់ខ្លួនបុរសជនជាតិចិនម្នាក់​ និងគ្រឿងញៀនជាច្រេីនប្រភេទ​ សរុបជាង​ ១០គីឡូក្រាម​ និងសារធាតុសង្ស័យមួយចំនួនទៀតប្រហែលជា​ង ៦គីឡូក្រាម  ។

សមត្ថកិច្ចបានបញ្ជាក់ថា ៖កាលពីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ម៉ោង0៤:០០នាទីទៀបភ្លឺ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន​ បានល្បាតដល់ចំណុចរង្វង់មូលផ្សារដើមថ្កូវ ផ្លូវ៤៣០ ក្រុម១៧ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ឃើញជនសង្ស័យឈ្មោះ ហ្វ័ង ស៊ីឡុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ជិះម៉ូតូម៉ាកឃ្លីកពណ៌ក្រហម ដោយមានការសង្ស័យសមត្ថកិច្ចក៏បានហៅឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ ។

សមត្ថកិច្ចបានឆែកឆេរ ឃើញមានម្សៅម៉ត់ពណ៌សចំនួន០៥កញ្ចប់​នៅក្នុងកាបូបស្ពាយពណ៌ខ្មៅ សមត្ថកិច្ចក៏បានធ្វើការដកហូត រួចនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរតាមនីតិវិធី។​ 

ជាបន្ដនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០និង១០នាទី ការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះទៅធ្វើការបំភ្លឺអ្នកគ្រប់គ្រងសណ្ឋាគារ វីបូទិក ផ្លូវ១៤៣ កែងផ្លូវ៣០៤ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រកឃើញ លិខិតឆ្លងដែនចំនួន០១ច្បាប់(ថតចម្លង)មានឈ្មោះ HUANG XULONG   ។

ដោយមានការចូលរួមផ្ទាល់ពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នាំខ្លួនជនសង្ស័យ ឈ្មោះ ហ្វ័ង ស៊ីឡុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ទៅបន្តឆែកឆេរខុនដូរ លំនៅដ្ឋាន អ៊ិល បឹងទំពុន សង្កាត់បឹងទំពុន២ ខណ្ឌមាជ័យ រកឃើញ វត្ថុតាងជាគ្រឿងញៀនរួមមាន៖​ គ្រឿងញៀនគ្រប់ប្រភេទសរុបទម្ងន់ប្រហែលជា​ ១០គីឡូក្រាម​ និងសារធាតុសង្ស័យផ្សេងទៀតប្រហែលជា​ ៦គីឡូក្រាម​ ។ 

បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កំពុងតែរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យជាជនជាតិចិន​ និងវត្ថុតាងជាគ្រឿងញៀន​ ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​ ៕

Watch Video

Flight Accident

Cambodia Attractions

Angkor Wat, Kingdom of Wonder