គេហទំព័រ ខ្មែរថប់ញូស

Language

កម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយបង្ក្រាបល្បែងសុីសងមេកន្ទុយលេខ….

ថ្ងៃ 08/14/2021 | ម៉ោង 02:30:00

កណ្តាល៖  ថ្ងៃទី១៣ខែសីហាឆ្នាំ២០២១វេលាម៉ោង១៣ និង៥០នាទី
ចំណុចកើតហេតុៈភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាល។

ជនសង្ស័យម្នាក់ភេទស្រីៈ
១/ឈ្មោះហុំ សុខ ភេទស្រីអាយុ៤៤ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅភូមិកោះប្តាក់ឃុំភូមិភូមិស្រុកកៀនស្វាយខេត្តកណ្ដាល។

សម្ភារៈចាប់យករួមមានៈ
១/ប្រាក់រៀល២១៧០០០០រៀល(ពីរលានដប់ប្រាំពីមុឺនរៀល)។
២/ប្រដាប់កិបក្រដាស់ចំនួន០១។
៣/ប៊ិចខៀវចំនួន០៧ដើម។
៤/ក្រដាស់កត់ឆ្នោតរួច(ឆ្នោតយួន)ចំនួន៧៤សន្លឹក។
៥/ក្រដាស់កាតុងកត់ឆ្នោតខ្មែរមួយសន្លឹក(ចុះថ្ងៃទី១៣.៨.២០២១)
៦/ក្រដាស់កាតុងកត់ឆ្នោតយួនថ្ងៃទី៧.៨.៩.១០.១១.១២. ខែសីហា ឆ្នាំ២០២១ចំនួន១២សន្លឹក។
៧/ក្រដាស់ដានចំនួន០៧សន្លឹក។
៨/កាបូបស្ពាយចំនួន០២ ពណ៌ស្វាយមួយ នឹង ពណ៌ខ្មៅមួយ។

៩/ទូរស័ព្ទដៃមួយគ្រឿងម៉ាក់OPPO សេរីA5.2020ប្រើសុីមកាតពីប្រព័ន្ធលេខ០៩៧៥៩៦២៧៥៤(សុីមទីមួយ)
០៩៦៤៨៦៦៩៩៩(សុីមទីពីរ)IMEI.863901044637989.  IMEI.863901044637997។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា
នៅថ្ងៃខែឆ្នាំវេលាម៉ោងដូចខាងលើដោយបានព័ត៌មានពីប្រជាពលរដ្ឋល្អមូលដ្ឋានបានរាយការណ៍ថាៈមានករណីលេងល្បែងសុីសងខុសច្បាប់(កន្ទុយលេខ)នៅចំណុចខាងលើក្រោយពីទទួលបានព័ត៌ភ្លាមកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយបានចុះដល់កន្លែងកើតហេតុក៍ឃើញមានសកម្មភាពលេងល្បែងសុីសងខុសច្បាប់(កន្ទុយលេខ)ពិតមែន ឃើញដូច្នេះកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកផ្នែកនគរបាលយុត្តិធម៌ដើម្បីសួនាំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាថលើបានឆ្លើយសារភាពថាៈខ្លួនបានកត់ឆ្នោតខ្មែរអោយទៅឈ្មោះប៊ុន ថន ភេទប្រុសអាយុប្រហែល៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ឆ្នោតទីលំនៅពុំស្គាល់ដោយបានថ្លៃសេវាក្នុង១០០០០រៀល(មួយមុឺនរៀល)បានទឹកចំនួន៦០០រៀល(ប្រាំមួយរយរៀល) ដោយក្នុងមួយថ្ងៃយកពីរដងគឺម៉ោង១០ព្រឹកនឹងម៉ោង១៣រសៀល។ ចំណែកឯឆ្នោតវៀតណាមកត់អោយឈ្មោះ គៀង ភេទស្រីអាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះមានទីលំនៅភូមិភូមិធំឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលបានថ្លៃសេវាក្នុង១០០០០រៀល(មួយម៉ឺនរៀល)១០០០រៀល(មួយពាន់រៀល)កត់ក្នុងមួយថ្ងៃតែមួយដងគឺម៉ោង១៨ល្ងាច។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងកសាងសំណុំឯកសាដើម្បីបន្តនីតិវិធីច្បាប់។