គេហទំព័រ ខ្មែរថប់ញូស

Language

មានករណីគ្រោះថ្នាក់ចរាចរណ៍គួររន្ធត់បុរសម្នាក់ជិះម៉ូតូ ដាក់កង្ហារពីមុខបណ្ដាលឱ្យទាក់ដៃចង្កូតដួលត្រូវរថយន្តដឹកដីកិនពីក្រោយបណ្ដាលឲ្យធ្លាយពោះវៀន ស្លាប់ភ្លាមៗនៅនិងកន្លែង....!

ថ្ងៃ 11/29/2020 | ម៉ោង 09:15:00

ភ្នំពេញ: រន្ធត់ណាស់លោកអើយ !!! បុរសម្នាក់ជិះម៉ូតូសុខៗ ក៏ដួលបណ្ដាលឲ្យរថយន្តដឹកដីមួយគ្រឿងទៀត បើកពីក្រោយ ចាប់ហ្រ្វាំងមិនទាន់បុកហើយ កិនបណ្ដាលឲ្យធ្លាយពោះវៀនស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង07និង30នាទីព្រឹក ថ្ងៃទី 25 ខែ វិឆ្ឆិកាឆ្នាំ២០២០។
ស្ថិតតាមបណ្ដោយផ្លូវ30 ម៉ែត  ក្នុងសង្កាត់ ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ 

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ pcx មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IG-0193 ធ្វើដំណើរមកពីផ្សារបុរីសន្តិភាព 2 ដោយឃើញមានកង្ហារដាក់នៅពីមុខផង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានដួលទៅកណ្ដាលផ្លូវ កណ្ដាលឲ្យរថយន្តធុនធំប្រភេទដឹកដីមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3E 2156 បុកចំពេញទំហឹង ហ្នឹងកិនចំពាក់កណ្តាលខ្លួនបណ្ដាលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុគួរអាណាធ័ម ហើយចំណែកតៃកុងរថយន្តវិញ
ពេលដែលឃើញ ជនរងគ្រោះបានស្លាប់ក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង។

Watch Video

Flight Accident

Cambodia Attractions

Angkor Wat, Kingdom of Wonder