គេហទំព័រ ខ្មែរថប់ញូស

Language

បាបកម្មទាន់ហន់យុវជនម្នាក់ចុះពីលេីម៉ូតូដេីរទៅបេីកទ្វាផ្ទះ អត់ដកសោរចេញ ស្រាប់តែជនសង្ស័យ(ចោរ)ឡើងជិះចេញទៅឃេីញទាន់ចាប់ក្របួចជាប់...!

ថ្ងៃ 12/03/2020 | ម៉ោង 04:15:00

ភ្នំពេញ​៖​ យុវជនម្នាក់ជិះម៉ូតូមកឈប់មុខផ្ទះចុះដេីរទៅបេីកទ្វាចូលផ្ទះដោយមិនបានដកសោរម៉ូតូចេញ ស្រាប់តែលេចមុខជនសង្ស័យម្នាក់មកឡើងជិះចេញទៅ ឃេីញដូចនេះក៏ស្ទុះទៅទាញចង្កូតបណ្តាលឲ្យដួលភ្លាមនោះជនសង្ស័យក៏ស្ទុះមកវាយជនរងគ្រោះមួយប្រាវទេីបអ្នកជិតខាងឃេីញមកជួយចាប់ជាប់ប្រគល់ជូននគរបាលតែម្តង។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក​ ថ្ងៃទី១​ ខែធ្នូ​  ឆ្នាំ២០២០​ នៅក្នុងបុរីពិភពថ្មីកំបូល​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​  រាជធានីភ្នំពេញ​។ 

ជនសង្ស័យឈ្មោះស៊ុំ​ វាសនា​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ មុខរបរជាងសំណង់​ ស្នាក់នៅសង្កាត់កន្ទោក​ ខណ្ឌកំបូល​  មានស្រុកកំណេីតនៅសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោល។ 

ចំណែកជនរងគ្រោះឈ្មោះជនកុសល​ ភេទប្រុស​ អាយុ១៩​ ឆ្នាំមុខរបរលក់ដីឡូ​ ស្នាក់នៅបុរីពិភពថ្មី​ សង្កាត់កន្ទោក​  ខណ្ឌកំបូល​។ 

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុគាត់បានជិះម៉ូតូហុងដា​ ឌ្រីមសង់​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខភ្នំពេញ1HH 7726 មកឈប់នៅមុខផ្ទះបន្ទាប់មកចុះពីលេីម៉ូតូដោយមិនបានដកសោរចេញហេីយដេីរទៅបេីកទ្វាផ្ទះភ្លាមនោះស្រាប់តែមានជនសង្ស័យម្នាក់ដេីរមកឡេីងជិះបញ្ឆេះម៉ូតូជិះចេញទៅ​ តែរូបគាត់ឃេីញទាន់ក៏ស្ទុះទៅចាប់ដៃចង្កូតបណ្តាលឲ្យដួលម៉ូតូ​។ ភ្លាមនោះជនសង្ស័យក៏ស្ទុះមកវាយទេីបធ្វេីឲ្យតដៃមួយប្រាវ​ ជនសង្ស័យក៏ព្យាយាមរត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋដេញចាប់ជាប់តែម្តង។ក្រោយកេីតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកដេីម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕