គេហទំព័រ ខ្មែរថប់ញូស

Language

ដំណេីរទស្សនៈកិច្ចសិក្សា នៃគណៈកម្មាធិការបណ្តុះបណ្តាល បច្ចេកទេសនិងវិជា្ជជីវ:នៅភូមិភាគឦសាន...

ថ្ងៃ 05/19/2023 | ម៉ោង 09:15:00

ខេត្តមណ្ឌលគិរី: នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ថង សាម៉ុន ទីប្រឹក្សាអមក្រសួងការងារ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានអញ្ជេីញចូលរួមក្នុងកម្មវិធី បេីកដំណេីរទស្សនៈកិច្ចសិក្សា នៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ដោយមានការចូលរួមពី លោក ញ៉ន សិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី ព្រមទាំងឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធាន ឬតំណាងគណៈកម្មាធិការបណ្តុះបណ្តាលខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងលោកប្រធានមន្ទីរ លោកនាយកគ្រឹះស្ថាន អ.ប.វ និងជាលេខាធិការនៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្តទាំង៥ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ឯកឧត្តម ថង សាម៉ុន ទីប្រឹក្សាអមក្រសួងការងារ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានប្រសាសន៍ថា កម្មវិធីដំណើរការទស្សនកិច្ចសិក្សារបស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តនេះ មាន   រយៈពេល២ថ្ងៃ ដែលគាំទ្រការរៀបចំដោយកម្មវិធីអភិវឌ្ឍន៍ ជំនាញ(SDP) នៃគម្រោងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (Swiss Contact) ដែលមានគោលបំណងដើម្បីផ្លាស់ប្តូរបទពិសោធន៍ល្អៗក្នុងការអនុវត្តការងារកន្លងមករបស់ PTB ខេត្តទាំង៥ និងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការងារក្នុងវិស័យរដ្ឋ និងឯកជន ស្របតាមយន្តការ PTB នៅខេត្តមណ្ឌលគិរីនេះ។ តាមរយៈដំណើរទស្សនកិច្ចនេះនឹងជំរុញឱ្យមានកិច្ចពិភាក្សាពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនរ៉ឺណេសង់ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីផងដែរ។ ឯកឧត្ត មាននប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិវឌ្ឍជំនាញ តាមរយៈការជំរុញការអនុវត្ត គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដែលរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ទី១.) ពង្រឹងគុណភាពការអប់រំបណ្ដុះបណ្ដាលបច្ចេកទេ ស និងវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារការងារក្នុងស្រុក និងក្រៅស្រុក ទី២.) បង្កើនលទ្ធភាពទទួលបានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយសមធម៌សម្រាប់បង្កើតការងារ ទី៣.) លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការអភិវឌ្ឍនិងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងទី៤.) លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ថា  កម្មវិធីទស្សនកិច្ចនេះមានគោលបំណង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ល្អៗរបស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តទាំង៥ ក្នុងការគ្រប់គ្រង និងចាត់ចែងដំណើរការការងាររបស់គណៈកម្មាធិការ ដូចជា៖ ទំនាក់ទំនងជាមួយវិស័យឯកជន ការជំរុញកិច្ចសហការរវាងសមាជិកគណៈកម្មាធិការដើម្បីប្រសិទ្ធភាពការងាររបស់លេខាធិការដ្ឋាន  និងការលើកកម្ពស់វិស័យ អប់រំបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត  ព្រមទាំងពិភាក្សា និងជម្រុញអំពីការចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងគណៈកម្មាធិការបណ្តុះបណ្តាល ខេត្ត ស្តីពីការបញ្ជូនសិស្សទៅហាត់ការ និងផ្តល់កម្លាំងពលកម្មជំនាញដល់ក្រុមហ៊ុន។