គេហទំព័រ ខ្មែរថប់ញូស

Language

កម្លាំងនគរបាលប៉ុស្តិ៍ឃុំ ភូមិធំសហការណ៍ជាមួយកម្លាំងផ្មែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ០២នាក់

ថ្ងៃ 08/30/2020 | ម៉ោង 06:00:00

ខេត្តកណ្តា៖យ៉ាងហោចណាស់មានមុខសញ្ញាគ្រឿងញៀនចំនួន០២នាក់ត្រូវបាននគរបាលប៉ុស្តិ៍ឃុំ ភូមិធំឃាត់ខ្លួនដែលហេតុការណ៍នេះបានកើតឡើង
នៅថ្ងៃសៅរ៍១១កើត ខែភទ្របទឆ្នាំជូតទោសក័ ព.ស២៥៦៤ត្រូវថ្ងៃទី២៩ខែសីហា ឆ្នាំ២០២០វេលាម៉ោង ៩ :៤៥នាទីនៅត្រុងចំណុចៈភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាល។

   លោក អ៊ុន ម៉ាលីស នាយប៉ុស្តិ៍ឃុំភូមិធំបានឲ្យដឹងថាៈដោយបានអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាលនិងលោកវរសេនីយ៍ ឯកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយនិង សមត្ថកិច្ចប៉ុស្តិ៍ឃុំភូមិធំ បង្គ្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក០៣នាក់។
១/ឈ្មោះកុយ វុធ ហៅទន្លេរភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានលំនៅភូមិកោះប្រាក់ ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន) 

   ២/ឈ្មោះ វី ដាវុធ ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមានលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន) ។
 ៣/ឈ្មោះ លន សុចិត្រ ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរ
ពុំពិតប្រាកដមានទីលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល
(គេចខ្លួន)
 វត្ថុតាងចាប់យក រួមមាន៖
១/ ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)០២កញ្ចប់មធ្យម
២/ដែកកេះចំនួន០១។

បើតាមលោក អ៊ុន ម៉ាលីស
បានឲ្យដឹងថាៈនៅមុនពេលកើតហេតុខាងលើ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំនិងកំលាំងប្រជាការពារធ្វើរការល្បាតក្នុងភូមិសាស្រ្តឃុំភូមិធំលុុះម៉ោង៩:៤៥នាទីក៏ល្បាតមកដល់ចំនុចភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាលក៏ឃើញជនសង្ស័យ០២នាក់កំពុងឈរលើផ្លូវលំភូមិដោយមានការសង្ស័យកំលាំងសមត្ថកិច្ចក៏បានឈប់ម៉ូតូសួរនាំជនសង្ស័យនឹងធ្វើការឆែកឆេរក៏ប្រទះឃើញថ្នាំញៀន(ម៉ាទឹកកក)០២កញ្ចប់មធ្យមដែលជនសង្ស័យដាក់ក្នុងកំប៉ុងជ័រពណ៌សបោះចោលទៅលើដី។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំដើម្បីសួរនាំ។ 

   នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា :ថ្នាំញៀន(ម៉ាទឹកកក) ០២កញ្ចប់មធ្យមខាងលើពិតជារបស់ខ្លួនពិតប្រាកដមែនដែលខ្លួនបានទិញពីឈ្មោះលន សុចិត្រ ភេទប្រុសមានលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាលដើម្បីយកមកវិចខ្ចប់ជាកញ្ចប់តូចលក់បន្ត។ក្រោយពីសួរនាំរួចកំលាំងសមត្ថកិច្ចក៏បានបញ្ជូនខ្លួន ជនសង្ស័យរួមនិងវត្ថុតាងមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី។

Watch Video

Flight Accident

Cambodia Attractions

Angkor Wat, Kingdom of Wonder