គេហទំព័រ ខ្មែរថប់ញូស

Language

តើ​ហេតុអ្វី​បានជា​មេឈ្មួញប្រមូលទិញធ្យូងឈ្មោះ (យឿន)ឈ្មោះ(យាយឡន) ពីរនាក់ប្តីប្រពន្ធនិងឈ្មោះ(ឈី)នៅក្នុងទឹកដីភូមិខ្វាវ ភូមិស្រោង ភូមិពង្រលេី ភូមិថ្មី នៃស្រុកជីក្រែង ខេត្តសៀមរាបមាន​ឥទ្ធិពល​ខខ្លាំងជាងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភ

ថ្ងៃ 08/27/2023 | ម៉ោង 01:45:00

ខេត្តសៀមរាប៖ប្រជាពលរដ្ឋដឹងច្បាប់ណាស់ថា ធ្យូងជាប្រភពដេីមចមនៃការបំភ្លេចបំផ្លាញធនធានធម្មជាតិយ៉ាងវិនាសហិនហោចបេីសមត្ថកិច្ចជំនាញមិនយកចិត្តទុកដាក់ថែរក្សារការពារព្រៃឈេីឲ្យបានម៉ត់ចត់ទេនោះ...!

ក្រៅ​ពី​សេចក្តី​រាយការណ៍ តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន ក៏​មាន​របាយការណ៍​ស៊ើបអង្កេត​នានា​របស់​សង្គម​ស៊ីវិល ក៏​ដូចជា​សក្ខីកម្ម​របស់​ប្រជា​សហគមន៍​ដែរ ដែល​បង្ហាញ​ថា​ព្រៃឈើក្នុងតំបន់ដែនជម្រកបឹងពេក្នុងខេត្តសៀមរាមនៅ​តែ​រង​ការ​បំផ្លិចបំផ្លាញ​ជា​រៀងរាល់​ថ្ងៃ ។ តើ​ហេតុអ្វី​បានជា​ឈ្មួញរកសុីប្រមូលទិញអុសធ្យូងខុសច្បាប់ឈ្មោះយឿន ឈ្មោះយាយឡន ឈ្មោះឈីនិងឈ្មួញដ៍ទៃៗទៀត នៅក្នុងទឹកដីខេត្តសៀមរាបមាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​សម្ដេចតេជោ ហ៊ុន សែន កាលនៅកាន់ដំណែងជានាយក​រដ្ឋ​មន្ត្រី​យ៉ាង​ដូច្នេះទៅវិញ ?

ឈើ​ប្រណីតក្តីមិនប្រណិតក្តី ដែល​ប្រភពអះអាងថាត្រូវ​បានឈ្មួញជាថៅកែធ្យូងដែលមានឈ្មោះខាងលេី បំផុសឲ្យមនុស្សមួយក្រុមសំខាន់ៗ ចូលកាប់ឈើក្នុងព្រៃដែនជម្រកបឹងពេ ពិសេសព្រៃដែលនៅសេសសល់បន្តិបន្តួចប៉ែកខាងកេីត ខាងជេីង វត្តភ្នំពេីងនិងខាងជេីងភូមិក្បាលខ្មោចស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបយកមកដុតធ្វេីអុសធ្យូងដោយ​ខុសច្បាប់​ ហើយដឹកចេញតាមរថយន្តសាំងយុ៉ងយកទៅលក់តាមបណ្តាខេត្តនានា។ល។

នៅថ្ងៃទី ២៤.២៥ ខែសីហា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍មកថា : មានឡានសាំងយ៉ុងរបស់ឈ្មោះ(ភាណៃ)និងឈ្មោះ(យាយរី)(តាផ្លោយ)ជាច្រេីនគ្រឿង បានប្រមូលទិញធ្យូងពីឈ្មួញកណ្តាល(ឈ្មោះយឿន)(យាយឡន)ឈ្មោះ(ឈី)ដឹកចេញពីភូមិថ្មី ភូមិខ្វាវ ភូមិពង្រលេី ឆ្លងកាត់មុខស្នាក់ការបរិស្ថានទួលខ្សាច់ ឆ្លងកាត់មុខស្នាក់ការរដ្ឋបាលព្រៃឈេីខ្វាវ យកទៅលក់តាមខេត្តកំពង់ធំ ខេត្តកំពង់ចាម បានយ៉ាងត្រជាក់ចិត្តដោយមិនមានការបង្រ្កាបទប់ស្កាត់ពីសំណាក់សមត្ថកិច្ចជំនាញឈរជេីងតាមដងផ្លូវដូចបានបញ្ជាក់ជូនខាងលេី នេះជាសក្ខីកម្មដែលប្រជាពលរដ្ឋដាក់ការសង្ស័យថាបេីមិនមានការឃុបឃិតឬសំណូកសូកប៉ាន់ដល់ជំនាញទាំងនេះទេប្រាកដជាមិនអាចដឹកជញ្ជូនធ្យូងខុសច្បាប់បានឡេីយ។ 

មេឈ្មួញធ្យូងទាំងអស់ខាងលើនេះ ត្រូវ​បានដឹក​ជញ្ជូនចេញពីភូមិខ្វាវ ភូមិស្រោង ភូមិថ្មី ភូមិពង្រលេីស្ទើរតែរៀងរាល់​ថ្ងៃ និង​តាម​គ្រប់​មធ្យោបាយ​ទៅ​លក់​តាមខេត្តនានា។ ការ​ដឹកលួចលាក់​ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​បាំង​ភ្នែក​សមត្ថកិច្ច គឺជា​រឿង​មួយ ប៉ុន្តែ ការ​ដឹក​ជា​ចំហ​រដោយ​មាន​ការ​រៀបចំ​ជា​បណ្តាញ​គឺ​ជា​រឿង​មួយ​ទៀត ។

ចំពោះមេឈ្មួញកណ្តាលធំជាងគេប្រចាំឃុំខ្វាវគឺមានឈ្មោះ(យឿន)ឈ្មោះ(យាយឡន)ឈ្មោះ(ឈី)ដែលតែងតែអះអាងថាការលក់ធ្យូងនិងដឹកជញ្ជូនមិនបានខុសនិងច្បាប់អ្វីនោះទេ។

សំណួរសួរថា៖ តើ​ហេតុអ្វី​បានជា​ឈ្មួញ​អាច​ចូលទៅ​កាប់​ឈើ​យកមកដុតធ្វេីជាអុសធ្យូងបាន? តើ​ហេតុអ្វី​បានជា​ឈើ​អាច​ចេញពី​ព្រៃ​រួច? និង​តើ​ហេតុអ្វី​បានជា​ឈើ​ដុតចេញជាអុដធ្យូងអាច​ចរាចរណ៍​ដល់​ព្រំដែន​និង​ឆ្លងដែន​បាន​យ៉ាង​ងាយ​បែបនេះ? បើសូម្បី​តែគ្រឿងញៀន​ដែល​គេ​អាច​លាក់​រហូតដល់​ក្នុង​ពោះ​ក៏​គង់តែ​សមត្ថកិច្ច​ចាប់បាន។ ចុះ​ការកាប់​និង​ដឹកជញ្ជូន​ឈើ​ចេញពីព្រៃមកធ្វេីជាអុសធ្យូងដែល​គេ​ត្រូវការ​មធ្យោបាយ​យ៉ាង​សន្ធឹកសន្ធាប់​ហើយ​ត្រូវ​ដឹក​តាម​គោយន្តកន្ត្រៃឬរថយន្ត តាម​ផ្លូវថ្នល់​សោះ​ហេតុអ្វី​មិនអាច​ចាប់បាន? បើ​និយាយថា សមត្ថកិច្ច​មិនអាច​ចូលដល់​ព្រៃ​ជ្រៅ​ដើម្បី​ពិនិត្យមើល​ការកាប់​ព្រៃឈើ​របស់​ឈ្មួញ​បានទេ​នោះ វារឹតតែ​ជា​រឿង​មិនអាច​ជឿ​បាន​ទៅទៀត។ មិនអាច​ជឿ​បាន ដោយហេតុថា សូម្បី​ប្រជា​សហគមន៍​ក៏​អាច​ចូលដល់​ទីតាំង​កាប់​ឈើ​បានដែរ។ បើទោះជា​មិនបាច់​ចូល​ព្រៃ​ក៏​គេ​អាច​ទប់ស្កាត់​ឈើ​ ដែល​ចរចា​ចរណ៍​តាម​ដងផ្លូវ​បាន​យ៉ាង​ងាយ​ដែរ។

ហេីយជារឿយៗ គេ​ឃើញ​សមត្ថកិច្ច​ចាប់បាន​ឈើ​ដែល​ដឹក​បន្លំ​តាម​រថយន្តទំនើបៗ  ឬ​រថយន្តក្រុង​ជាដើម។ ប៉ុន្តែ ឈើ​ដែល​សមត្ថកិច្ច​ចាប់​បានជា​ប្រភេទ​ឈើ​ ដែល​ដឹក​តាមមធ្យោបាយតូចៗតែប៉ុណ្ណោះ។

រីឯ​ការចាប់​នេះ​ទៀត គឺ​ចាប់​បានតែ​ឈើ​ប៉ុណ្ណោះ​ រីឯ​ឈ្មួញ​រកស៊ី​ឈើធំៗមិនដែល​ចាប់​បានទេ។

ជាការ​ពិតណាស់ ! មាន​ហេតុផល​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា​: ការទប់ស្កាត់ជំនួញធ្យូងខុសច្បាប់​មិនជា​ការពិបាក​រហូតដល់​គ្រប់គ្រង​មិនបាន​នោះទេ។
តាមពិត ការកាប់​ឈើ​មិនមែនជា​រឿង​ពិបាក​នឹង​ដឹង​នោះឡើយ។ សូម្បីតែ​ប្រជា​សហគមន៍​ក៏​អាច​មើលឃើញ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​យកមកធ្វេីអុសធ្យូងយ៉ាងច្បាស់​ដែរ ហើយ​ពួកគេ​តែងតែ​នាំគ្នា​ចូល​ព្រៃ​ដើម្បី​បង្អាក់​សកម្មភាព​នេះ​ទៀតផង។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ អាជ្ញាធរ​បែរជា​មិន​សហ​ការណ៍​ និង​ជួនកាល​ថែមទាំង​បាន​រារាំង​សកម្មភាព​របស់​ប្រជា​សហគមន៍​ និងក្រុមអ្នកសារព័ត៌មានទៅវិញ។ ទាំងនេះ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​បាន​អំពី​អ្វីដែល​នៅ​ពីក្រោយ​វាំងនន​នៃ​ជំនួញអុសធ្យូងខុសច្បាប់​នៅ​ក្នុងឃុំខ្វាវ ។មានមូលហេតុ​ច្រើនយ៉ាង​ ដែល​នាំ​ឲ្យ​ជំនួញអុសធ្យូងក្លាយជា​បញ្ហា​មិនអាច​គ្រប់គ្រង​បាន។ មូលហេតុ​សំខាន់បំផុត​គឺ​ការឃប់ឃិត​គ្នា​ជា​ខ្សែបណ្តាញ​រវាង​ឈ្មួញ​រកសុីអុសធ្យូងជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខិលខូចមួយចំនួន។ មូលហេតុ​សំខាន់​មួយទៀត​គឺ ឈ្មួញ​អ្អ្នករកសុីធ្យូងច្រើនតែ​ជា​អ្នកមាន​ឥទ្ធិពល​ ឬ​ មាន​ខ្នងបង្អែក​រឹងមាំ។ ក្នុងករណីនេះ សមត្ថកិច្ច​ដែនដី​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ ធ្វើគ​ ធ្វើ​ថ្លង់​ នោះឡើយ​ ពី​ព្រោះតែ​ពួកគេ​ខ្លាច​អំណាច​របស់​មន្ត្រី​អ្នក​មានបុណ្យ​ស័ក្តិធំ​ជាង​ខ្លួន។
រូបភាពដោយ:ពេជ្រ សំអាងរិទ្ធ
អត្ថបទដោយ:ម៉ែន សុវណ្ណ ចាងហ្វាងការផ្សាយ
ទូរស័ព្ទលេខ០៣១២៥២៥៨៨០.
០៩៥៣៣០៩៧៧