គេហទំព័រ ខ្មែរថប់ញូស

Language

ប្រជាពលរដ្ឋចំនួន២៧គ្រួរសារកំពុងរស់នៅជាប់ក្នុងបរិវេន(ក្រុមហ៊ុនដេប៉ូ២)ស្មេីរសុំអោយអាជ្ញាធររកដំដោះស្រ័យជូនពួកគាត...!

ថ្ងៃ 11/25/2023 | ម៉ោង 06:00:00

ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃទី២៤ ខែវិឆ្ឆិការ ឆ្នាំ២០២៣ ប្រជាពលរដ្ឋចំនួន២៧គ្រួសាររស់នៅជាប់តាមដងផ្លូវក្រុមហ៊ុនដេប៉ូ២ ស្ថិតនៅភូមិអូរពោរ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ កេីតទុកមិនសុខចិត្តស្នេីរសុំអោយអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រ័យអោយជូនពួកគាត់ ដោយហេតុថាក្រុមហ៊ុនខាងលេីនេះដកប៉ារ៉ាស់រំកិលថយក្រោយចំនួន៨០០ម៉ែត្រដែលជាប់ព្រំប្រទល់ក្រុមហ៊ុន នៅក្នុងបរិវេណដីអាស្រ័យផលរបស់ពួកគាត់ ហេីយពួកគាត់កំពុងជួបផលលំបាកផ្លូវចេញចូលនិងឆ្លងកាត់យប់ព្រលប់ ពីព្រោះក្រុមហ៊ុនតម្រូវអោយត្រឹមម៉ោង៩យប់ ប៉ារ៉ាសនេះបានត្រូវបិតលែងអោយចេញចូល ហេីយពួកគាត់កំពុងរស់នៅអាស្រ័យផល ដេីម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃជា
ច្រេីនឆ្នាំមកហេីយ។ គាប់ជួន
ពេលខ្លះពួកគាត់មានជំងឺឈឺស្កាត់ដោយយថាហេតុមិនដឹងមុននោះទេ ដូចជាសត្វអាសេរពឺសចឹករឺខាំ រឺស្រ្ដីមានផ្ទៃពោះឆ្លងទន្លេនិងជម្ងឺផ្សេងៗ៘ ក្នុងករណីចាំបាច់ដែលត្រូវចេញចូលដោយមិនកំណត់ពេលវេលាបានពិសេសត្រូវទៅសំរាកព្យាបាលនៅមន្ទីរពេទ្យ ក៍ដូចជាមានការងារសំខាន់ៗជាដេីម។ដូចនេះបងប្អូនចំនួន២៧គ្រួសារដែលរស់នៅភូមិឃុំខាងលេីទាំងអស់គ្នា ស្មេីរសូមដល់អាជ្ញាធរដែនដីមេត្តាជួយសំរបសំរួលដោះស្រ័យ ជាមួយក្រុមហ៊ុនខាងលេី ដេីម្បីបានយកប៉ារ៉ាសចេញក្នុងបរិវេណដីរបស់ពួកគាត់ដោយអនុគ្រោះផងទាន៕