ខេត្តកំពង់ធំ៖ នៅថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2023។នៅវេលាម៉ោង ម៉ោង3.15 នាទី
មានរថយន្តសាំយ៉ុងមួយគ្រឿងពណ៌សពាក់ស្លាកលេខ (ភ្នំពេញ .2Q .6456) បានដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ឆ្លងកាត់ចំណុចអូនង៉ាវឆ្ពោះទៅខេត្តកំពង់ធំ។ ត្រូវអស់លាក់ជាប់អន្ទាក់សមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកសណ្ដាន់ ក្នុងខណ:នេះសមត្ថកិច្ចតាមស្ទាក់ឃាត់រថយន្តសាំយ៉ុងឈេីបាននៅត្រង់ចំណុចភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ក្រោយពីការស្ទាក់ចាប់បានរថយន្តដឹកឈេីខុសច្បាប់ខាងលេីនេះរួច លោកឧត្តមសេនីយ៍ត្រី (កែវសល )បានបញ្ជាក់ឲ្យក្រុមអ្នកសារព័ត៌មានយេីងឲ្យដឹងថា រថយន្តសាំយ៉ុងដឹកឈេីខុសច្បាប់នេះនិងយកទៅរក្សាទុកបណ្តោះអាសន្ននៅកន្លែងកងរាជអាវុធហត្ថសិនព្រោះសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់មិននៅរង់ចាំសង្កាត់រដ្ឋបាលព្រៃឈើត្រឡប់មកវិញទើបយកទៅរក្សាទុកនៅកន្លែងសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ដើម្បីដោះស្រាយតាមវិធីបន្ត៕ អត្ថបទនិងរូបភាពដោយឡោ សុភ័ក្រ